រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ២រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ពីរថ្ងៃមុននេះ សម្តេចក្រឡាហោម ស ខេង បានសម្រេចប្រកាសតែងតាំងមុខតំណែង​មន្ត្រីនគរបាលជាតិចំនួន២រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់​សាធារណៈ ដោយយោងតាមសំណើរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សេចក្តីសម្រេចប្រកាសតែងតែងបានឲ្យដឹងថា ១-លោកវរសេនីយ៍ឯក ឌី វិសាល អត្តលេខ ៦៥២៤៥ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ទៅជា អនុប្រធាន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់​ធ្នាប់សាធារណៈ និង ២- លោកវរសេនីយ៍ត្រី ម៉ាន សុផាន់​ណា អត្តលេខ ៦៥២៣៩ នាយរងការិយាល័យ ទៅជា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។

សេចក្តីសម្រេចបានប្រកាសទៀតថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការ​ដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារនិងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្លាប់សាធារណៈ ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print