ឆេះរោងចក្រផលិតពូក យ៉ាងសន្ធោសន្ធៅក្នុងខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ រោងចក្រផលិតពូកដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិចំរេីនផល១​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង១៖២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុគ្គលិករោងចក្រផលិតពូកខាងលើ​កំពុងតែធ្វើការដូចសព្វដង បន្ទាប់មកគេសង្គេតឃើញមានទុសេចរន្តអគ្គីសនីពីកាប៊ិនភ្លើង ក្នុងរោងចក្រ ។ ក្នុងអំឡុងពេលនោះបុគ្គលិកកំពុងតែធ្វើការក៏បានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងស្ថានការបាន ទើបប្រញ៉ាប់រាយការន៍សមត្ថកិច្ចមូលដ្ឋានឲ្យយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ ។

ទោះជាយ៉ាងណា ក្នុងស្ថានភាពអគ្គីភ័យខាងលើនេះ កម្លាំងជំនាញមានការពិបាកបន្តិចក្នុងការបាញ់ពន្លត់ ព្រោះទីតាំងនេះ ប្រក់ដំបូលសង្កសី ឯផលិតជាពូក ងាយនិងឆេះឆាប់រហ័ស ទើបអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតសម្ភារៈខាងក្នុងស្ទើទាំងស្រុង ។

ករណីអគ្គីភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សនាម្នាក់រងរបួសនោះឡើយ ចំពោះឡានទឹកពន្លត់អគ្គីភ័យបានមកពីអង្គភាពផ្សេងៗគ្នាមកធ្វើការបាញ់ពន្លត់ ៕

ព័ត៌មានលំអិត ក្រុមការងារយើងខ្ញុំនឹងបន្តលំអិតតាមក្រោយ សូមអរគុណ!!

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print