ស្ថានភាពនៅក្នុងប្រទេស​ឥណ្ឌនេស៊ីកាន់តែតានតឹង ខណៈរដ្ឋាភិបាលបានកាត់ផ្តាច់រាល់ប្រព័ន្ធទំនាក់ទំនង

ចែករំលែក៖

នៅពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចាប់ខ្លួនក្រុមបាតុករជ្រុលនិយម បង្កហឹង្សា​៣៤នាក់​ ហើយបានកាត់ផ្តាច់រាល់ប្រព័ន្ធទំនាក់ទំនង ក្នុងនោះមានសេវាទូរស័ព្ទ និងអ៊ីនធឺណែតជាដើម​ ។ ប៉ូលិស​ប្រមាណ១​២០០នាក់ បានចុះប្រតិបត្តិការ ទប់ស្កាត់​ក្រុមបាតុកម្ម​ហិង្សា​នៅទីក្រុង Manokwari, Sorong, Fakfak និងនៅ Timika  ចាប់តាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ ។ 

ស្របពេលបាតុកម្មកំពុងផុលផុសឡើងយ៉ាងខ្លាំង នៅក្នុងតំបន់ខាងលើនេះ  ក្រសួងទូរគមនាគមន៍​ឥណ្ឌូ​នេស៊ី ក៏បានបិទបណ្តាញអ៊ីនធើរណេត និង​ទិន្នន័យទូរគមនាគមន៍ ដើម្បីកុំឲ្យប្រជាជន​នៅក្នុងតំបន់ Paua ចូល​ទៅកាន់​បណ្តាញទំនាក់ទំនងសង្គមនោះបាន ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែ​ការហៅតាមទូរស័ព្ទ និងការផ្ញើសារ​ នៅតែអាចដំណើរការបានជាធម្មតា មិនបានប៉ះពាល់នោះឡើយ ។ នេះបើតាម​អ្នកនាំពាក្យរបស់ក្រសួងទូរគមនាគមន៍ឥណ្ឌូនេស៊ី​ លោក Ferdinandus Setu ថ្លែងឲ្យដឹង។

លោក  Ferdinandus Setu បានបញ្ជាក់ថា នេះជាសកម្មភាព ​ទប់ស្កាត់​អំពើបោកបញ្ឆោត ហើយក៏មានសារសំខាន់ ដើម្បីបញ្ឈប់​មនុស្ស​ពីការចែករំលែក​សារ​ ដែល​បង្កហេតុ ហើយសារបែបនេះអាចបង្ក​ឲ្យកើតមានអំពើញុះញង់ និងការរើសអើងជាតិសាសន៍ថែមទៀតផង។ 

ចលនា​ផ្តាច់ខ្លួនមួយ​​នេះ បានកើតមាន នៅក្នុងតំបន់ Papua រាប់ទសវត្សរ៍​មកហើយ។ កាលពេលថ្មីៗនេះ ​គេបានចោទប្រកាន់​ពីបទរំលោភសិទ្ធិមនុស្ស​ ពីសំណាក់​កងកម្លាំងសន្តិសុខរបស់​រដ្ឋាភិបាល ។ ប៉ុន្តែការខឹងសម្បាកើតឡើង កាលពីពេលថ្មីៗនេះ ហាក់ពាក់ព័ន្ធទៅនឹងការរើសអើងពូជសាសន៍​ប្រឆាំងនឹង​និស្សិត ​​នៅតំបន់ Papua ដែលត្រូវបានចាប់ឃុំខ្លួន ​កាល់ពីសប្តាហ៍មុន ។ 

និស្សិត​ទាំងនោះ ត្រូវបានចាប់ខ្លួន ​នៅក្នុងបន្ទប់ស្នាក់នៅរបស់ពូកគេ ស្ថិតក្នុងទីក្រុង Surabaya ខេត្ត East Java បន្ទាប់ពីចោទពីបទ​បោះទង់ជាតិ​ឥណ្ឌូនេស៊ី​ ចូលទៅក្នុង​លូ​ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យ ជាតិឥណ្ឌូនេស៊ី។ ការចាប់ខ្លួននិស្សិតនេះ ត្រូវប៉ូលិស​ឃុំខ្លួន​បណ្តោះអាសន្ន ហើយនៅពេលដោះលែងមកវិញ ស្រាប់តែផ្ទុះឡើង​នូវរឿងបាតុកម្មបែបនេះតែម្តង។

បាតុកម្ម​ទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ បានចាប់ផ្តើម​ផ្ទុះឡើង នៅទូទាំង​តំបន់ Papua ។ បាតុកម្ម​បានក្លាយទៅជាអំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ។ ក្រុមបាតុករ នៅកន្លែងខ្លះ បានស្រែកទាមទារ​ឲ្យធ្វើប្រជាមតិ ​នៅក្នុងតំបន់ Papua ឬ សេរីភាព​តំបន់ Papua ។

ប៉ូលិសបានចាប់ខ្លួន​មនុស្ស​៣៤នាក់ ដោយសារតែហ្វូងបាតុករ​គប់ដុំថ្មចូលកាន់អគាររដ្ឋសភា, លំនៅឋានប្រជាជន, ហាងលក់ទំនិញ សណ្ឋាគារ ព្រមទាំងបង្កឲ្យមានអគ្គិភ័យឆាបឆេះ​ ។ ប៉ូលិស​បានចោទប្រកាន់​ក្នុងចំណោមនោះ​១៣នាក់ ជាក្រុម​ផ្តាច់ខ្លួន​គាំទ្រឯករាជ្យ​តំបន់ Papua ។

លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បានថ្លែងថា នៅសប្តាហ៍ខាងមុខ លោកនឹងកោះអញ្ជើញ​មេដឹកនាំសាសនា និងសហគមន៍ ទូទាំងតំបន់ Papua មកពិភាក្សា​​គ្នាបញ្ចៀសស្ថានការតានតឹង ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print