សម្តេចតេជោ ហ៊ុន សែន ៖ ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន នឹងមានអធ្យាស្រ័យខ្ពស់ឲ្យគ្នាទៅវិញទៅមក និងផ្ញើក្តីនឹករឭកទៅកាន់ ក្មួយយុវជន កម្មករកម្មការនី

ចែករំលែក៖

ភ្នំពេញ ៖ នៅចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំផ្ញើសារនឹករឮកទៅកាន់កូនក្មួយយុវជន កម្មករកម្មការនី ព្រមទាំងបងប្អូនជនរួមជាតិនៅក្រៅប្រទេសផងដែរ តាមរយៈសរសេរសារនៅ លើហ្វេសប៊ុក ខណៈកន្លងមកពេលថ្មីៗនេះ សម្តេចតេជោតែងបានជួបសំណេះសំណាល និង បន្តដាក់ចេញនូវសារសំខាន់ៗ៩ចំណុច ដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព ។

ក្រៅពីការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករឮក សម្តេចបានក្រើនរំឮកអំពីការធ្វើចរាចរណ៍នៅលើដងផ្លូវ ត្រូវគោរពច្បាប់ ប្រុងប្រយ័ត្ន នឹងមានអធ្យាស្រ័យខ្ពស់អោយគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។ ទន្ទឹមនឹងភាព រីកចម្រើនសព្វថ្ងៃនេះ សម្តេចតែងមានប្រសាសន៍ថា ត្រូវពឹងផ្អែកកត្តា «សុខសន្តិភាព» ។

សូមដកស្រង់ប្រសាសន៍សម្តេចទាំងស្រុងដែលបានសរសេរបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃសៅរ៍ទី២៤ ខែសីហា ឆ្នាំ២០១៩ មានខ្លឹមសារដូចខាងក្រោមនេះ ៖

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ខ្ញុំសូមផ្ញើនូវសេចក្តីនឹករឮកមកដល់បងប្អូន និងកូនក្មួយយុវជន កម្មករកម្មការនី ព្រមទាំងបងប្អូនជនរួមជាតិនៅក្រៅប្រទេសផងដែរ។

សូមបងប្អូនធ្វើដំណើរឆ្ងាយជិតសុខសប្បាយតាមផ្លូវ ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន នឹងមានអធ្យាស្រ័យខ្ពស់អោយគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិយើងអោយកាន់តែ រីកចម្រើនលឿនទៅមុខ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print