ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានឃើញនិងឯកភាពលើរបាយការណ៍ស្តីពីលទ្ធផលនៃការត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដូចខាងក្រោម៖
១- មោឃភាពឬលុបចោលនូវលិខិតបើកផ្លូវដឹកជញ្ជូនផល អនុផលព្រៃឈើចេញពីដីសម្បទាន «LP» និងលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ «PC»ទាំងអស់ ដែលចេញនាពេលកន្លងទៅ ដើម្បីរៀបចំចេញលិខិតអនុញ្ញាតសាជាថ្មី ងាយស្រួលគ្រប់គ្រង។
២-ក្រសួង ស្ថាប័នជំនាញត្រួតពិនិត្យ មោឃភាពនិងដកហូតសិទ្ធពីក្រុមហ៊ុនដែលមិនគោរពច្បាប់មិនគោរពកិច្ចសន្យា មិនគោរពកិច្ចព្រមព្រៀង។
៣-អនុញ្ញាតប្រមូលវត្ថុតាង មធ្យោបាយនៃបទល្មើសដែលបានកម្ទេចចោល យកមករក្សាទុកផ្តុំកន្លែងមួយកំណត់ ដើម្បីទុកដាក់ជាភស្តុងតាងសម្រាប់បម្រើតុលាការ ។
៤- បង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្តន្ទាទោស និងពិន័យជាប្រាក់។
៥-ឃោសនា អប់រំ និងបង្ហាញពីការយកចិត្តទុកដាក់ក្នុងកិច្ចការពារព្រៃឈើរបស់រាជរដ្ឋាភិបាល ព្រមទាំងបង្ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសព្រៃឈឺ ចារឹកឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងសិលាដាក់តាំងនៅកន្លែងគំនររថយន្ត ដែលជាមធ្យោបាយបំផ្លាញព្រៃឈើ។