បញ្ជូនអ្នកបើកបររថយន្តល្បាត កង​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ ដែលបុកមនុស្សស្លាប់បាត់បង់ជីវិតទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា មន្ត្រីអាវុធហត្ថជាអ្នកបើកបររថយន្តល្បាតមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុដែលបើកបររថយន្តល្បាតទាំងស្ថានភាពស្រវឹងហើយជ្រុលជ្រួសទៅបុកម៉ូតូដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបង្ករឲ្យអ្នកបើកបរម៉ូតូត្រូវស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង២១និង៤០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ។

ក្រោយពេលដែលមន្ត្រីកងរាជអាវុធហត្ថខាងលើបង្ករឲ្យមានគ្រោះថ្នាក់រងរបួសធ្ងន់និងម្នាក់ទៀតស្លាប់បាត់បង់អាយុជីវិតក្រោយកើតហេតុ ភ្លាមៗសមត្ថកិច្ចនគរបាលជំនាញបានឃាត់និងនាំខ្លួនមកកាន់ការិល័យនគរបាលចរាចរផ្លូវគោកបានរកឃើញថាមន្ត្រីអាវុធហត្ថអ្នកបើកបររថយន្តល្បាតមានជាតិអាកុលនៅក្នុងខ្លួន០;៤០ក្នុងមួយលីត្រខ្យល់។

សមត្ថកិច្ចជំនាញខាងលើបានបន្តឲ្យដឹងទៀតថាក្រោយពីការសាកសួរនិងកសាងសំណុំរឿងមន្ត្រីកងរាជអាវុធហត្ថ( ជនបង្ករ)បានបញ្ជូនទៅសាលាតំបូងខេត្តព្រះសីហនុដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់។

ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថាយោងតាមច្បាប់ចរាចរផ្លូវគោកបានកំណត់ថា( អ្នកបើកបរដែលមានជាតិអាល់កុលនៅក្នងខ្លួនក្នុងស្ថានភាពស្រវឹងបង្ករឲ្យមានគ្រោះថ្នាក់ចរាចរស្លាប់បាត់បង់ជីវិតត្រូវជាប់ទោសដាក់ពន្ធនាគារចាប់ពី០១ ឆ្នាំដល់០៣ឆ្នាំនិងពិន័យជាទឹកប្រាក់មួយចំនួនធំបន្ថែមទៀត ៕
ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print