នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្នើលើកយកបញ្ហាកាស្មៀរទៅដោះស្រាយ នៅតុលាកាយុត្តិ​ធម៌អន្តរជាតិ​

ចែករំលែក៖

កន្លងមកនាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា បញ្ហាកាស្មៀរគឺជារឿងផ្ទៃក្នុងរបស់ឥណ្ឌា ដោយ ប្រទេសជិត ខងមិនមានសិទ្ធិលូកដៃនោះឡើយ សូម្បីតែប៉ាគីស្ថាន​ ។ ប៉ុន្តែពលរដ្ឋ​នៅក្នុងតំបន់នោះ ជាអ្នកកាន់សាសនាអ៊ីស្លាម ហើយគាំទ្ររដ្ឋាភិបាលប៉ាគីស្ថាន ជាអ្នកកាន់សាសនាអ៊ីស្លាមដូចគ្នា​។

ពាក់ព័ន្ធនិងវិវាទខាងលើ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ បានបង្ហាញពីគោលបំណងរបស់ខ្លួន មិនជ្រៀតជ្រែកចូលបញ្ហាកាស្មៀរនោះឡើយ ។ ជាមួយគ្នានេះ លោកបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងដោះស្រាយគ្នា ដោយសន្តិភាពតាមរយៈកិច្ចពិភាក្សា។ ប៉ុន្តែអាមេរិក អាចនឹងជួយដោះស្រាយ ប្រសិនបើទទួលបានសំណើសុំជំនួយ​។ 

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក​ Imran Khan ​បានបញ្ជក់ថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែរួមគ្នាដោះស្រាយវិបត្តិ នៅក្នុងតំបន់កាស្មៀរ​។ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន កាលពីថ្ងៃទី​២៦ ខែសីហា បានបញ្ជាក់ថា អង្គការសហប្រជាជាតិ មានកាតព្វកិច្ច​ ក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ​ រស់នៅក្នុងតំបន់ កាស្មៀរ​ ហើយពលរដ្ឋនៅទីនោះ ត្រូវតែមានសិទ្ធិ​សម្រេចជោគវាសនា និងអនាគតរបស់ខ្លួន តាមរយៈការស្ទង់មតិ។

នៅក្នុងសុន្ទរកថា ផ្សាយតាម​ទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបញ្ជាក់ថា ការទទួលខុសត្រូវ នៅតំបន់កាស្មៀរ គឺមានសហគមន៍អន្តរជាតិ ហើយប៉ាគីស្ថាន​​នឹងខិតខំ ជំរុញឲ្យអន្តរជាតិ ជួយដោះស្រាយបញ្ហាវិវាទនេះឲ្យបានឆាប់បំផុត​។

​ការសម្រេចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក  Narendra Modi ក្នុងការលុប​ចោលនូវសិទ្ធិគ្រប់គ្រង ដោយស្វ័យភាព នៅតំបន់កាស្មៀរ បានរងនូវការថ្កោលទោសយ៉ាងខ្លាំង ពីប្រទេសប៉ាគីស្ថាន​។​ ប្រទេសជិតខាងទាំងពីរនេះ តែងតែប្រកាសរៀងៗខ្លួន​ថា​ តំបន់កាស្មៀរ គឺស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។

បញ្ហាទាំងនេះហើយ ទើបធ្វើឲ្យតំបន់កាស្មៀរ ក្លាយទៅជាចំណុចវិវាទរបស់ប្រទេសទាំងពីរ​។ រដ្ឋាភិបាលប៉ាគីស្ថានបានព្រមានថា​ ខ្លួននឹងលើកយកបញ្ហាខាងលើ ទៅដោះស្រាយ នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ (ICC)។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក​ Imran Khan ​បានលើកឡើងទៀតថា ការសម្រេចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា គឺជាកំហុសយ៉ាងធ្ងន់​ ហើយវាអាចប្រឈមនឹងសង្គ្រាមជាទ្រង់ទ្រាយធំ ឬអាចក្លាយទៅជាសង្គ្រាម នៅក្នុងតំបន់ទាំងមូលថែមទៀតផង​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print