កូរ៉េខាងជើង និងអ៊ីរ៉ង់​  នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ បើព្រមបោះបង់កម្មវិធីអាវុធ

ចែករំលែក៖

ដើម្បីទាក់ទាញ់ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ ឲ្យបោះបង់កម្មវិធីអាវុធ ​ហើយដើរតាម ផ្លូវ ដែលអាមេរិក បានកំណត់ទុកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសថា «​ខ្ញុំចង់ធ្វើឲ្យកូរ៉េខាងជើង និងអ៊ីរ៉ង់ ក្លាយទៅជាប្រទេសអ្នកមាន ក្នុងតំបន់» ប្រសិនបើ​ប្រទេសទាំងពីរព្រមចុះកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន​ ។

ចំពោះកូរ៉េខាងជើង ដែលជាប្រទេសមានសក្កានុពលសេដ្ឋកិច្ចយ៉ាងធំធេង ដោយ​នៅជិត​ខាងកូរ៉េខាងជើង គឺជា ប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន ដូចជាកូរ៉េខាងត្បូង​និងចិនជាដើម​ ។ ​ជាមួយគ្នានេះដែរ កូរ៉េខាងជើងមានធុនធានធម្មជាតិសម្បូរបែកអាចធ្វើឲ្យ​សេដ្ឋកិច្ចប្រទេស​នេះរីកចំរើនបានយ៉ាងឆាប់រហ័ស ក្រោយពេលរួចទណ្ឌកម្មពីអាមេរិកនោះ​ ។ 

លោកត្រាំបញ្ជាក់កាលពីថ្ងៃ ទី​២៦ ខែសីហា​ បានបញ្ជាក់ថា អ៊ីរ៉ង់ និងកូរ៉េខាងជើង មានសក្កានុពលយ៉ាងធំ​ ក្នុង​ការអភិវឌ្ឍន៍សេដ្ឋ​ជាតិ​។ ទន្ទឹមនឹងនោះ ​លោកត្រាំ​បង្ហាញក្តីសង្ឃឹមថា លោកនឹង ជួយដល់ប្រទេសទាំងពីរ កាន់តែរីកចំរើន ប្រសិនបើយលព្រមចុះកិច្ចព្រមព្រៀង ជាមួយ​ទីក្រុងវ៉ាស៊ីនតោន​។

​លោកត្រាំបញ្ជាក់ថា​ «​ ខ្ញុំមើលឃើញថា អ៊ីរ៉ង់​មានកម្លាំងសេដ្ឋកិច្ចខ្លាំង ​ហើយខ្ញុំចង់ឲ្យអ៊ីរ៉ង់ក្លាយទៅជាប្រទេសអ្នកមាន។ អ៊ីរ៉ង់អាចនឹងទទួលបានជោគជ័យគ្រប់យ៉ាង​ប្រសិនបើ ព្រមដើរតាមអាមេរិកនោះ។

នៅពេលនេះដែរ  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកអាចនឹងជួបជាមួយ ប្រធា​នាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅពេលវេលាសក្តិសមណាមួយ ដើម្បីដោះស្រាយ បញ្ហាបច្ចុប្បន្ន រវាងប្រទេសទាំង២។ 

លោក ដូណាល់ ត្រាំ បង្ហើបពីបំណងចង់ជួបលោក រូហានី កំឡុងពេលធ្វើសន្និសិទសារព័ត៌មាន រួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នាឱកាសនៃកិច្ចប្រជុំកំពូល G7 នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុង BIARRITZ ប្រទេសបារាំង។ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា​ «បើសិនជាពេលវេលាសក្តិសម ខ្ញុំអាចនឹងជួបជាមួយគាត់ (លោក រូហានី)» ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក ហាសាន់ រូហានី នឹងត្រូវចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការ សហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅចុងខែកញ្ញា ខាងមុខនេះ ជាទីដែលមេដឹកនាំទាំង២ ត្រូវបានគេរំពឹងថាអាចនឹងជួបពិភាក្សាការងារជាមួយគ្នា។

ចំណែកសំណុំរឿង​វិបត្តិ​នុយក្លេអ៊ែរអ៊ីរ៉ង់ ជា​រឿង​ក្តៅ​ជាងគេ ដែល​ហាក់​គ្រប​ដណ្តប់​វេទិកាកំពូលG7​នេះ។​ មុន​នឹង​បិទបញ្ចប់​ជំនួប​កំពូល លោក​ប្រធានាធិបតី​អាមេរិក​និង​បារាំង​បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា។ ​ប្រមុខ​រដ្ឋ​ទាំងពីរ​និយាយ​ក្នុង​សំឡេង​តែមួយ ប្រាប់ទៅកាន់​អ្ន​ក​សារព័ត៌មាន​ថា ​ក្រុម​ប្រទេស​G៧ មិន​ចង់​ឃើញ​អ៊ឺរ៉ង់មាន​នុយក្លេអ៊ែរនោះទេ ។

លោក ម៉ាក្រុង បញ្ជាក់ថា គេត្រូវ​ចរចា​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​ប្រាកដ​ជាក់​ច្បាស់​ថា អ៊ីរ៉ង់ មិន​បន្ត​ឆ្លៀត​ចម្រាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ ហើយ​ផ្ទុយ​មកវិញ គេត្រូវ​រកវិធី​ស្តារ​សេដ្ឋកិច្ច​និងទីផ្សា​របស់​អ៊ីរ៉ង់​ឡើងវិញ។

លោក ​ដូណាល់ ត្រាំ ថ្លែងដែរថា​ បើ​កាលៈទេសៈ​ល្អ លោក​អាច​នឹង​យល់ព្រម​ទទួល​ជួប​ប្រធានាធិបតី​អ៊ីរ៉ង់ ។ ចំណែក​បារាំង​ក៏​បន្ទរទៀត​ថា បារាំង​សង្ឃឹមថា​នឹងជួយ​បង្កើត​កាលៈទេសៈ​ល្អនោះ ដើម្បីឱ្យ​ភាគីទាំងពីរ​បាន​ជួប​ចរចា​គ្នា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print