ទៀង មុំសុធាវី ផ្អែមល្ហែមពេលជួបស្នេហ៍អាណិកជនបារាំង

ចែករំលែក៖

​ប្រទេសបារាំង៖ ជាលើកដំបូងដែលតារាចម្រៀងស្រីស្រគត់ស្រគុំ កញ្ញា ទៀង មុំសុធាវី បានបញ្ចេញភាពផ្អែមល្ហែមជាមួយបុរសម្នាក់ដែលជាគូស្នេហ៍។ គូស្នេហ៍ដែលតារាស្រីរូបនេះបង្ហាញជាសាធារណៈត្រូវបានគេដឹងថាជាអាណិកជនខ្មែររស់នៅប្រទេសបារាំង។
​មានឈ្មោះបោះសំឡេងខ្លាំងលើការចេញច្រៀងនៅតាមបណ្តាប្រទសដែលមានប្រជាជនខ្មែរស់នៅ ទៀង មុំសុធាវី ចេញចូលក្រៅស្រុកមិនតិចដងទេ។ តារាចម្រៀងមនោសញ្ចេតនា មានសម្រសស់ស្រស់សោភារូបនេះហាក់មិនដែលស្និទ្ធនឹងបុរសក្នុងនិងក្រៅស្រុកណាម្តងឡើយទើបតែថ្មីៗនេះនាងធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈចាប់អារម្មណ៍ក្រោយពេលនាងបាន​រូប​ភា​ពស្វី​ត​ស្វី​ត​ជាមួយ​បុរស​វ័យ​កណ្តាល​ម្នាក់ ​រួម​ជាមួយនឹង​រូបថត​ មុនរៀបការ(​Pre​ ​Wedding)​ ​យ៉ាង​ស្រស់​ស្អាត​ ដែល​នាង​ថត​នៅ​ក្រៅប្រទេស​ ​។​ ​ ប្រភពពីអ្នកកៀកកិតជិតនាងបញ្ជាក់ថាបុរសវ័យកណ្តាលដែលមើទៅសាកសមនឹងនាងគឺជាអាណិកជនខ្មែររស់នៅប្រទេសបារាំងហើយពួកគេចាប់ផ្តើមស្គាល់ជាជាយូរមកហើយមុនពេលសម្រេចចិត្តទទួលយកគ្នាជាគូអនាគត។ ប្រភពថាតារាស្រីរូបនេះគ្រោងរៀបមង្គលការនៅក្នុងស្រុកនៅចុងឆ្នាំនេះហើយប្រាកដណាស់ថាគូស្នេហ៍នាងនឹងនាំនាងចេញទៅរស់នៅទីនោះជាមួយគ្នា។
គួរបញ្ជាក់ដែរថាចាប់តាំងពី​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ជាច្រើន​ឆ្នាំ​ ​ទៀង​ ​មុំ​សុធា​វី​ ​មិនដែល​ពើបប្រទះ​នឹង​រឿងអាស្រូវ​ឡើយ ​​ជាពិសេស​ការ​តែងខ្លួន​របស់​នាង​ក៏​ស្រស់​ស្អាត ​និង ​សុភាព​រម​ទម្យ​ផង​ដែរ​ ​។​ ​មាន​បុរស​ជាច្រើនទាំងអ្នកជំនួញ និងមន្ត្រីមានមុខមាត់ជាច្រើនធ្លាប់ព្យាយាមទំនាក់ទំនងស្នេហ៍តារាស្រីរូបនេះប៉ុន្តែមិនទទួលបានលទ្ធផល។ ទោះជាយ៉ាងណានាងទទួលបានការគាំទ្រលើទឹកដមសំនៀងរហូតមានឱកាសចេញទៅច្រៀងក្រៅប្រទេសញឹកញាប់ ដូចជា​ ​បារាំង​ ​អាមេរិក​ ​អូស្រ្តាលី​ ​និង​ កាណាដា​ ​ជាដើម​ ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print