ខ្លោចចិត្តអាណិត សួង ស៊ីធឿន ជិតភ្ជាប់ពាក្យហើយគូស្នេហ៍គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖ ពិតជាសង្វេកនិងខ្លោចចិត្តអាណិតតារាសម្តែងស្រីសួង ​ស៊ីធឿន ក្រោយពីទទួលដំណឹងថាគូស្នេហ៍ដ៏ផ្អែមល្ហែមរបស់នាងបានបាត់បង់ជិវិតហើយកាលពីម្សិលមិញដោយគ្រោះថ្នាក់ចរាចរណ៍។
​នៅសល់ប្រមាណជាង២ខែទៀត ប៉ុណ្ណោះ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា សួង ស៊ីធឿនត្រូវភ្ជាប់ពាក្យជាផ្លូវការជាមួយលោក សូ តារា ដែលជាគូស្នេហ៍។ មុនភ្ជាប់ពាក្យតារាស្រីរូបនេះបានបង្ហាញរូបភាពផ្អែមល្ហែមដោយបើកចំហររហូតធ្វើឲ្យមានការកោតសរសើរខ្លាំងពីស្នេហាមួយនេះ។ ប៉ុន្តែពិតជាមិនគួរឲ្យជឿដែលអនាគតគូដណ្តឹង របស់នាងបានស្លាប់បាត់បង់ជីវិតភ្លាមៗក្រោយជួបហេតុការគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៩នេះរហូតបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ហើយហេតុការណ៍នេះក៏បានធ្វើឲ្យបុរសម្នាក់ផ្សេងទៀតស្លាប់បាត់បង់ជិវិតផងដែរ។ មានអ្នកចូលរួមសោកស្តាយរំលែកទុក្ខតារាស្រីរូបនេះជាច្រើន ដែលគេក៏ស្ទើមិនគួរឲ្យជឿ។ អ្នកជិតដិតគូដណ្តឹងសួង ស៊ីធឿន បានលើកឡើងដោយមិនអស់ចិត្តថា សូ តារាជាមនុស្សល្អ សុភាពរាបសា ស្គាល់គោរពចាស់ទុំ តែមិនគួរអាយុខ្លីត្រូវស្លាប់នៅទាំងវ័យក្មេងដូចច្នេះសោះ។ នៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់សួង ស៊ីធឿន បានបង្ហោះសារខ្លីថា”កុំខ្លាចណាបងអូននៅជិតបង ខែ១១យើងភ្ជាប់ពាក្យហើយ”។ សារនេះកាន់តែធ្វើឲ្យគេខ្លោចចិត្តអាណិតនាងដែលកន្លងមកនាងតែធ្វើដំណើរលេងកម្សាន្ត និងជួបជុំជាមួយគូស្នេហ៍យ៉ាងសប្បាយរីករាយ​និងផ្អែមល្ហែម តែបែជាត្រូវបែកគ្នាទាំងវ័យក្មេងដូចនេះសោះ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print