ក្រសួងការពារជាតិទាំងពីរកម្ពុជា- វៀតណាម រៀបចំជេីងព្រួលទប់ស្កាត់គ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញៈ ក្នុងជំនួបពិភាក្សាការងារ រវាងនាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិនិងជាប្រធានក្រុម ការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លេីយតបសង្គ្រោះបន្ទាន់និងស្តារឡេីងវិញរបស់កងយោធពលខេមភូមិន្ទ(ខ.ភ.ម) ជាសេនាធិការ ធានាប្រសិទ្ធភាពការងារ កេីតឡេីងដោយចៃដន្យនិងបន្ទាន់ជាមួយនិងលោកស្នងការសង្គ្រោះគ្រោះមហន្តរាយកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន ហុីងហ៊ុង អនុប្រធានស្នងការសង្គ្រោះ គ្រោះមហន្តរាយ  បានសម្រេចប្រគល់ថវិកាជូនដល់ភាគីកម្ពជាដេីម្បីសាងសង់គិ លានដ្ឋានមួយខ្នងក្នុងទំហំទឹកបា្រក់ ១៥ មឺុន ដុល្លារ៍សហរដ្ឋ ។

ពិធីនេះប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃពុធ ១៣ រោច ខែ  ស្រាពណ៌ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៨ ខែ សី ហាឆ្នាំ ២០១៩  នៅសាលប្រជំុក្រសួងការពារជាតិ ។

ថ្លែងក្នុងអង្គប្រជំុនោះ ភាគីនិមួយៗបានលេីកឡេីង ពីតម្រូវការ ពេលវេលា ដែលក្រុមការងារសម្របសម្រួល  ជាសេនាធិការ ធានាប្រ សិទ្ធភាពការងារ  ព្រមទាំងលេីកឡេីងលំអិតពីសេចក្តីត្រូវ ការ ពេលវេលា  ទីតាំង កម្លំាងមនុស្ស កងឯកភាព ប្រជា ពល រដ្ឋដែលចូលរួម មធ្យោបាយ សម្ភារ ដែលបំពាក់ ក្នុងប្រតិបត្តិការ តេីមានចំនួនប៉ុន្មាន?ដែលអាចប្រតិបត្តិការបាន។ល។ និង។ល។ ក្នុងនោះសមភាគីលេីកឡេីងពីសមាជិកអង្គប្រជំុ អំពីការ ប្រុងប្រៀបរៀបចំហ្វឹកហ្វឺនរបស់កងឯកភាពនានាដែលពាក់ព័ន្ធ និងការជួយសង្គ្រោះគ្រោះមហន្តរាយ  ។

គួររំលឹកផងដែរថា : ក្នុងរយះពេលបីថ្ងៃនៃដំណេីរទស្សនកិច្ចចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែ សីហានេះ ឆ្នាំ ២០១៩នេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងក្រុមការងារសង្គ្រោះ គ្រោះមហន្តរាយថ្មាក់ក្រសួងការពារជាតិទាំពីររួចមក នាថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ ក្រុមការងារ និងចុះពិនិត្យទីតាំង លំហាត់សម សង្គ្រោះគ្រោះមហន្តរាយ និងបព្ចាប់កិច្ចពិគ្រោះយោបល់ ជាមួយគណ: បព្ជាាការឯកភាព ខេត្តស្វាយរៀង  នាភូមិដូនទៃ ឃំុទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្តទៀតផងដែរ ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print