បូ រ៉ាម ធ្លាក់ចេញពីលោក X Factor Cambodia មែនតែមានសង្ឃឺមលើការងារសិល្បៈ

ចែករំលែក៖

ភ្នំពេញ៖ បេក្ខជន ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambodia លោក បូ រ៉ាម បានចាកចេញពីកម្មវិធីប្រកួតមុនពេលឈានចូលដល់វគ្គ Live Show កាលពីសប្តាហ៍មុនេះ។ ទោះបាត់ឱកាសធំសាងភាពល្បីល្បាញនៅលើឆាកប្រកួតក្តីក៏តារាចម្រៀងវ័យក្មេងរូបនេះនៅមានសង្ឃឹមព្រោះតែចាប់ផ្តើមមានការងារសិល្បៈថ្មីមួយចំនួននៅរងចាំ។
​នៅតែសោកស្តាយសម្រាប់ការបាត់បង់ឱកាសរបស់តារាចម្រៀងសំនៀងពិរោះ បូ រ៉ាម ដែលត្រូវចាកចេញពីកម្មវិធីប្រកួតក្រោយឆ្លងកាត់ការប្រកួតជាមួយបេក្ខជនរាប់ម៉ឺននាក់ចាប់តាំងពីវគ្គដំបូងនោះ។ លោក បូ រ៉ា​ម គឺ​បេក្ខជន​មក​ពី​ខេត្តកំពង់ឆ្នាំង​ដោយ​ដើរ​ប្រឡង​ចម្រៀង​គ្រប់​រូបភាព ដើម្បី​ចង់​ដឹង​ថា​ខ្លួន​មាន​ទេព​កោសល្យ​បែប​ណា​ជាមួយ​បេក្ខជន​ដទៃ​ទៀត ។ប្រជែងជាមួយអ្នកមាន​ទឹកដម​សំឡេង​ល្អ បូ រ៉ា​ម ដែល​ជាប់​បាន ៣ តង់​ហើយ​មក​ធ្លាក់ ៦ នាក់​ក្នុង​ក្រុម ឱ​ក សុ​គ​ន្ឋ​កញ្ញា គួរ​ឲ្យ​តក់​ស្លត់​នោះ​លោក យ៉េ​ប រ៉ូ​ហ្វា​ត អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​ដែល​ភាគច្រើន​នាំ​តារា​សម្តែង និង​ច្រៀង​អប់រំ​សុខភាព​ដល់​កម្មករ​រោងចក្រ​បាន​សម្រេច​យក​លោក បូ រ៉ា​ម ចូល​ជា​ក្រុម​របស់​លោក​ឲ្យ​លោកមានឱកាសការងារសិល្បៈមួយចំនួន។
លោក រ៉ូ​ហ្វា​ត ឱ្យ​ដឹង​ថាតារាចម្រៀងរូបនេះទើបនឹងប្រឡូកសិល្បៈបានប្រមាណ៣ឆ្នាំប៉ុណ្ណោះ ហើយមានការតស៊ូខ្លាំងក្នុងជីវិត​ ស្លូតបូត ហើយលោក​ជួយ​ដល់​សិល្បករ​បាន​មួយ​ចំនួន​ដែរ​ឲ្យ​តែ​មាន​ទេព​កោសល្យ​ស្នាដៃ​ទឹកដម​សំឡេង ។ យ៉ាងណា​លោក​មិន​មាន​ផលិតកម្ម​ច្រៀង​ទេ​តែបើ​និយាយ​ពី​អា​ហ្វែ​តាម​តំបន់​ផ្សេង​ៗ​គឺ​មាន​តាមរ​ដូ​ល​កាល​ពិសេស​ការ​សម្តែង​ច្រៀង​អប់រំ​សុខភាព​ដល់​កម្មករ​រោងចក្រ​មាន​ជា​ប្រចាំ​ហើយ​ស្គាល់​ម្ចាស់​ហាង​ផ្សេង​ៗ​ជួយ​ឲ្យ​តារា​ចូល​ច្រៀង ។ បច្ចុប្បន្នតារាចម្រៀងរូបនេះកំពុងច្រៀងប្រចាំភោជនីយដ្ឋាន Happy Seven ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print