កំពុងអង្គុយលើកាំជណ្ដើរបុរសម្នាក់យកអង្រែបុកគ្រឿងវាយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ​៖បុរសម្នាក់ត្រូវជនសតិមិនគ្រប់វាយពីរអង្រែបុកគ្រឿងសន្លប់នភ្លៀមនៅកន្លែងកើតហេតុ កាលពីថ្ងៃទី29ខែសីហាឆ្នាំ2019 នៅ​ផ្លូវ​លេខ​០៩ ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ។

សមត្ថកិច្ចបានអោយដឹងថា៖  ជនបង្ករ ឈ្មោះ ជា កើត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិអភិវឌ្ឍន៍ សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ។ បាន​ទាញ​អង្រែ​បុក​គ្រឿង​វាយ​ទៅលើ ឈ្មោះ សួន ម៉ាប់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើត ដែល​កំពុង​អង្គុយ​លើ​កាំជណ្ដើរ​ផ្ទះ ត្រូវចំ​ក្បាល ចំនួន​០២​អង្រែ បណ្តាលឲ្យ​សន្លប់​។ បន្ទាប់មក​ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​មកកាន់​មណ្ឌល​សុខភាព ដើម្បី​បញ្ជូនបន្ត​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
រីឯ​ជនបង្ក ត្រូវបាន​ឃាត់ខ្លួន បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​នាំយកមក​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕​ប៉ែននួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print