នគរបាលប៉ុស្តិ៍រដ្ឋាលឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ករណី​ប៉ុនប៉ង​លួច​ទ្រ​ទ្រព្យ​សម្បត្តិ

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញធ្វើការឃាត់ក្រោយពីរូបគេបានប៉ុនប៉ង​លួច​ទ្រ​ទ្រព្យ​សម្បត្តិអ្នកដ៍ទៃតែមិនបានសម្រេច។ករណីនេះបានកើតឡើងកាលពី​វេលា​ម៉ោង​២២​និង​០៥​នាទី​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​លេខ​២២៧​អា​ ផ្លូវ​បេតុង​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​។​
លោកញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានអោយដឹងថា ​ជនសង្ស័យ​មាន ឈ្មោះ​ យូ​ លាង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ក្នុង​រោង​កម្មករ​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ (​មាន​សារធាតុ​ញៀន​)​ ។​
ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ត្រិ​ន​ វង្ស​សហ្ស​កា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្រូបង្រៀន​ភាសាបរទេស​ ស្នាក់​នៅផ្ទះ​លេខ​២២៧​អា​ ផ្លូវ​បេតុង​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ។​

លោកនាយប៉ុស្តិ៍បានអោយដឹងបន្តទៀតថា នៅមុន​ពេល​កើតហេតុ​ កម្លាំងប៉ុ​ស្កិ៍​រដ្ឋបាល​ឃ្ម​ញ​ ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ថា​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ មាន​ជនសង្ស័យ​ម្នាក់​ បាន​ផ្លោះ​ចូល​ក្នុង​របង​ផ្ទះ​របស់​ខ្លួន​ ក្រោយ​ពី​ទទួល​ព័ត៌មាន​លោកបានដឹកនាំកម្លាំងរបស់លោក ចុះ​ដល់​ចំណុច​កើតហេតុ​ហើយឃើញជនសង្ស័យជាក់ស្តែងក៍ នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ធ្វើការ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង ។​

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕ចន្ទ លីហ្សា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print