ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូយោធិននារី តំណាងមកពីបណ្តាស្ថាប័នកងឯកភាព ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បណ្តាប្រភេទទ័ព ទស្សនកិច្ច នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ។
ដំណេីរទស្សនកិច្ចនេះ ធ្វេីឡេីងក្នុងគោលបំណងដេីម្បីអោយយោធិននារីក្នុងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)កាន់តែយល់ដឹងអំពីប្រវត្តិនៃការតស៊ូយកជីវិតមកធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោគឺ ស្ថាបនិកសន្តិភាពនៃនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមសុីវិលទាំងស្រុង បង្រួប បង្រួម ផ្សះផ្សាជាតិ ឯកភាពជាតិ នាំមកសុខសន្តិភាពពេញ លេញ ជូនប្រទេសជាតិ និងអភវឌ្ឍន៍គ្រប់វិស័យ។ វិមានអនុ ស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ ជាមណ្ឌលនៃភស្តុតាង ប្រវត្តិ សាស្ត្រពិតសម្រាប់ប្រជាជន ខ្មែរគ្រប់ជំនាន់បានដឹងអំពីវីរភាព និងការតស៊ូរបស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងៗទៀតនាំ មកនូវសុខសន្តិភាពនិងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ។
ទន្ទឹមនឹងសន្តិភាពដែលទទួលបានយ៉ាងលំបាកនេះក្នុងនាមយោធិននារីនៃ(ខ.ភ.ម)ត្រូវចូលរួម ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់ដែល ប្រសូត្រចេញពីការគាំទ្ររបស់ប្រជាជន។
យោធិននារីជឿជាក់យ៉ាងមុតមាំថាមានសន្តិភាពទេីបមានអ្វីៗដូចសព្វថ្ងៃនេះ៕
ដោយ៖ សុខដុម