ចោរលួចគោ ក្របី ចាប់ផ្ដើមធ្វើសកម្មភាពទៀតហើយ សូមបងប្អូនប្រជាពលរដ្នត្រូវប្រុងប្រយ័ត្នខ្ពស់

ចែករំលែក៖

ខេត្តសៀមរាប​ ៖​ សកម្មភាព​ចោរលួច​គោ និង​ក្របី បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​ខេត្ត​សៀម​រាប​ ទើបតែ​ពេលនេះ​បាន​កក្រើក​មកវិញហើយ ដោយមាន​ក្រុមចោរ​ឆ្មក់​លួច​ដឹក​ក្របី​អ្នកភូមិ​ចំនួន​៨​ក្បាល​បម្រុង​អូស​ឡើង​រថយន្ត​កូរ៉េ​។ ​តែ​សំណាងល្អ​បាន​ពលរដ្ឋ​ប្រទះឃើញ​ទាន់ ​រួច​ក៏​ស្រែក​ឆោឡោ ពេលនោះ​ក្រុមចោរ​បើកឡាន​គេច​បាត់​  ។
ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​៣​ទៀបភ្លឺ ​ឈានចូល​ថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៩ ​ម្តុំ​វាលស្រែ ស្ថិតក្នុង​ភូមិ​ឃុន​មោក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។​
   តាម​ការ​ឲ្យ​ដឹង​របស់​ម្ចាស់​ក្របី​ឈ្មោះ ម៉ុ​យ ម៉ឺន ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ បាន​រៀបរាប់​ថា នៅ​ម៉ោង​ប្រហែល​១២​យប់ ​គាត់​បាន​ចូលដេក ហើយ​ឃើញ​ក្របី​របស់គាត់​នៅ​ដដែល​។ ​តែ​ក្រោយមក​នៅ​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ ក៏​មាន​អ្នកភូមិ​ម្នាក់​ក្រោក​ទៅ​ស្រែ​មើល​ក្របី​របស់គាត់​ដែរ​ ហើយ​បាន​ឃើញ​មនុស្ស​ចម្លែក​បើកឡាន​មក​ទយ​ប្រុង​ដឹក​ក្របី​ គាត់​ក៏​ស្រែក​ឆោឡោ​ឡើង​ធ្វើ​ឲ្យ​ក្រុម​ចោរ​ភ័យ​ស្លន់ស្លោ​រត់​បាត់អស់​។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​សេចក្ដីរាយការណ៍​របស់​ពលរដ្ឋ​ និង​ប្រជា​ការពារ កម្លាំង​សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង បាន​សហការគ្នា​ដេញ​តាមរក​រថយន្ត​រ​បស់​ជនល្មើស​ដែរ​ តែ​តាម​មិនទាន់​ដោយសារ​ការ​ផ្តល់ព័ត៌មាន​មក​សមត្ថកិច្ច​មាន​កា​រ​យឺតយ៉ាវ​បន្តិច​។
​សមត្ថកិច្ច​បន្តថា ក្រុមចោរ​ឆ្មក់​លួច​ដឹក​ក្របី​អ្នកភូមិ​ចំនួន​៨​ក្បាល​បម្រុង​អូស​ឡើង​រថយន្ត​កូរ៉េ​ជិត​បាន​សម្រេច​។ ​តែ​សំណាងល្អ​ បាន​ពលរដ្ឋ​ម្នាក់​ប្រទះឃើញ​ទាន់​ រួច​ស្រែក​ឆោឡោ​ឡើង ក៏​ផ្អើល​ដល់​អ្នក​ភូមិ​មក​មើល ពេលនោះ​ក្រុមចោរ​បើកឡាន​គេច​បាត់​ដោយ​បន្សល់ទុក​ក្របី​នៅនឹងកន្លែង​។​ សមត្ថកិច្ច​បន្តថា ចំណែក​ក្របី​ទាំង​៨​ក្បាល​នោះ ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​។
ករណី​ចោរលួច​គោ ក្របី អ្នកស្រុក​នេះដែរ​បាន​ស្ងាប់​ស្ងាត់​យូរណាស់​មកហើយ​នៅ​ខេត្តសៀមរាប ឥឡូវ​ទើប តែ​កក្រើក​ឡើងវិញ​។​ ចឹ​ង​ទេ​ បងប្អូន​ពលរដ្ឋ​ទាំងអស់​ គួរ​មាន​វិធានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ផង​ ៕​ប៊ុនរិទ្ធធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print