សុខ ស្រីនាង លេចមុខខ្លាំងក្រោយក្តោបបានឱកាសធំផ្ទួនៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ ស្ងប់ស្ងាត់មួយរយៈខ្លីក្រោយលេចមុខនៅផលិតកម្មហង្សមាស សុខ ស្រីនាង ស្រាប់តែបង្ហាញវត្តមាន និងស្នាដៃធំៗផ្ទួនៗគួរឲ្យកក់សម្គាល់ ទាំងវិស័យសម្តែង ចម្រៀង ការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងចុងក្រោយនាងបានក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រកួតចម្រៀងកុមារធំមួយផងដែរ។

ភាពយន្តភាគសម្រិតសម្រាំងមួយគឺរឿង”រាជនីភូមិគ្រឹះ” ដែលតារាស្រីរូបនេះសម្តែងជាតួឯកនោះត្រៀមចាក់បញ្ចាំងហើយ ដែលគេដឹងថាជាភាពយន្តថ្មីដំបូងក្រោយពីតារាស្រីរូបនេះរើបង្វិចចាកចេញពីផលិតកម្មសាន់ដេ មកជ្រកកក្រោមផលិតកម្មហង្សមាស។ ភាពយន្តនេះក៏ត្រូវបានគេរំពឹងថានឹងជួយជ្រោមជ្រែងនាងឲ្យលេចមុខមាត់ជាថ្មីក្រោយពីស្ងប់ស្ងាត់ទីផ្សារមួយរយៈពេល។ រឿង “ខ្ញុំមានញ្ញាណលើស” ជាភាពយន្តដែលតារាស្រីរូបនេះនឹងគ្រងដំណែងជាតួឯកផងដែរ។

កាន់តែពិសេសនាងក៏ទទួលបានកាដូពិសេសមួយពីផលិតកម្ម ដែលជាប្រវត្តិសាស្ត្រក្នុងជីវិតជាអ្នកចម្រៀងរបស់នាងហើយមានតារាចម្រៀងជាច្រើនប្រាថ្នាចង់បានគឺធ្វើជា គណៈកម្មការក្នុងកម្មវិធីចម្រៀងធំមួយគឺ Cambodian Idol Junior ខណៈគណៈកម្មការ ២ រូបទៀតគឺតារាចម្រៀងជើងចាស់ហង្សមាសលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ។ ខណៈដែលកម្មវិធីកំពុងធ្វើការផ្សព្វផ្សាយ និងជ្រើសរើសបេក្ខជនចូលរួមប្រកួត តារាស្រីរូបនេះបានធ្វើឲ្យគេភ្ញាក់ផ្អើលផងដែរក្នុងការច្រៀងរួមគ្នាជាមួយគណៈកម្មការទាំងពីរខាងលើ។ វាគឺជាជោគជ័យថ្មីដែលនាងទទួលបានសម្រាប់ឆ្នាំនេះ។

ថ្មីៗនេះនាងក៏លេចធ្លោរនឹងការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊យផ្សេងៗផងដែរ ពិសេសការថតឈុតផ្សព្វផ្សាយរដូវកាលថ្មីនៃសម្អាងការល្បីៗនៅរាធានីភ្នំពេញផងដែរ។ ទម្រង់មុខញញឹមស្រស់អមដោយការរចនាម៉ូតសក់ផាត់មុខពីអ្នកជំនាញល្បីឈ្មោះ សុភ័ក្រ ណាណូ(Sopheak Nano) កាន់តែធ្វើឲ្យសម្រស់របស់នាងស្រស់ស្អាតទ្វេឡើយ ហើយទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្រ។

អ្វីដែលគេកត់សម្គាល់ពីសន្ទុះនៃការងារសិល្បៈរបស់នាងគឺក្រោយពេលដែលតារាស្រីរូបនេះបញ្ចេញបទចម្រៀងថ្មីមនោសញ្ចេតនាស៊ីជម្រៅគឺបទ” សាកថ្មឲ្យជីវិត” និងបទ”មានបងក៏ដូចគ្មានបង” ដែលកំពុងទទួលបានការពេញនិយមច្រើនពីអ្នកគាំទ្រ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print