ស្រវឹងស្រាទាញកាបិតផ្គាក់កាប់ម្ដាយឯងព្រោះខឹងមិនរកប្រពន្ធនិងទិញម៉ូតូអោយខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ កូនតិរច្ឆានម្នាក់ ផឹកស្រាស្រវឹងជោគជាំ ទាញកាំបិតផ្គាក់ដេញកាប់ម្ដាយខ្លួនឯង ព្រោះខឹងម្ដាយមិនរកប្រពន្ធអោយ និងទិញម៉ូតូឲ្យខ្លួនជិះ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង២០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា  ស្ត្រីរងគ្រោះឈ្មោះ ស្រ៊ិន ស្រ៊ី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯជនសង្ស័យឈ្មោះ អ៊ិន ម៉េងហ៊ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យនឹងស្ត្រីរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតផ្គាក់ចំនួន១ ។
ប្រភពដដែលបន្តថា រយៈពេលកន្លងមក ជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីនិងគ្នា ពីបញ្ហាដែលជនសង្ស័យ សុំអោយម្ដាយរកប្រពន្ធឲ្យ និងទិញម៉ូតូ អោយខ្លួនជិះ តែម្ដាយពុំមានប្រាក់ ទើបបានជាឈ្លោះប្រកែកគ្នាជាញឹកញាប់ ។ លុះនៅពេលវេលាកើតហេតុខាងលើ ជនសង្ស័យ បានផឹកស្រាស ស្រវឹងជោគជាំ ពេលមកដល់ផ្ទះវិញ ខឹងម្ដាយស្ដីបន្ទោស ក៏រករឿងឡូឡាដាក់ម្ដាយ និងបានទាញយកកាំបិត ផ្គាក់ដេញកាប់ម្ដាយតែពុំត្រូវ ក្រោយមកជនរងគ្រោះជាម្ដាយ បានប្ដឹង នគរបាលប៉ុស្ដិ៍ពោធិបាន ឲ្យជួយអន្តរាគមន៍តែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានប្រើអំពើហិង្សា យកកាំបិតផ្គាក់ដេញកាប់ម្ដាយប្រាកដមែន និងមានសារធាតុញៀនក្រោយពីធ្វើការពិនិត្យទឹកនោម៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print