រថយន្តឡិចសុីសបើកម៉ូតូផ្លោងជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសពីរនាក់ស្លាប់មួយរំពេច   

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចសុីសRX300បើកបោះពួយទៅបុកម៉ូតូពេញទំហឹងផ្លោងជាច្រើនម៉ែត្របណ្តាលឲ្យបុរសពីនាក់ស្លាប់ ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម័រថយន្តបង្ករេចង្កូតទៅបោកនិងបង្គោលភ្លើងធ្លាក់អំពូលមកក្រោមទៅមុខលេងរួច ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១២ និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៩ស្ថិតចំណុចមូលដ្ឋានអាវុធហត្ថកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។
សពជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបានឲ្យដឹងថាមុនកើតហេតុគេឃេីញរថយន្តឡិចសុីសRX-300ពណ៌ពាក់ស្លាកលេខភ្នំពេញ2AR-4230ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះខណះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូសង់កូរ៉េផ្លិសពណ៌ក្រហមមួយគ្រឿងគ្មានស្លាកលេខធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹងអូសជាច្រើនម៉ែត្រផ្លោងជនរងគ្រោះបោកនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុចំណែករថយន្តបង្ករេចង្កូតទៅបោកផ្ទប់ និងបង្គោលភ្លើងបំភ្លឺផ្លូវធ្លាក់អំពូលមកក្រោមទៅមុខលេងរួច។រីឯម៉ូតូដាច់ជាពីរខូចខាតស្ទើទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថ យន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print