ជិះម៉ូតូចេញពីផ្ទះ ដល់ពាក់កណ្តាលផ្លូវរអិលដួល ត្រូវរថយន្តកិនបែកក្បាលស្លាប់យ៉ាងអណោចអធម

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាម ខណៈជិះម៉ូតូរអិលដួលត្រូវរថយន្តមកពីក្រោយកិនចំក្បាលវណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១២ និង០០នាទី រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ២៨និង២៩ភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។

សពបុរសខាងលើមានឈ្មោះធឿនវ៉ាតអាយុ៣៦ឆ្នាំមុខរបរកម្មករឡត៍ឥដ្ឋមានស្រុកកំណើតនៅភូមិល្វាសស្រុកល្វាឯមខេត្តកណ្តាល។

ប្រភព័ត៍មាននៅកន្លែងកតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងសេ១២៥សេរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BS-5349ធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីលិចទៅកើតគោលបំណងទៅទិញសម្ភារះនៅផ្សារគគីខណះពេលជិះម៉ូតូពាក់កណ្តាលផ្លូវក៏បានដួលម៉ូតូស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅកិនចំក្បាលបុរសខាងលើនេះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុហើយអ្នកបើកបររថយន្តបានព្យាយាមបើករត់យន្តគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលេដ្ឋបាលបន្ទាយដែកសហការណ៏ជាមួយនគរបាលចរាចរណ៏ស្រុកកៀនស្វាយបានចុះមកវាស់វែងនិងជួយសម្រួលចរាចរណ៏នៅកន្លែងកើតហេតុនិងបានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វបុណ្យតាមប្រពៃណី ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print