បុគ្គលិកកាស៊ីណូម្នាក់ ជិៈម៉ូតូបុករថយន្តពីក្រោយបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុគ្គិលកាស៊ីណូក្រោនម្នាក់ ស្លាប់បន្ទាប់ជិះម៉ូតូបុករថយន្តធុនធំពីក្រោយកាលពីវេលាម៉ោង​ ៧និង​១០នាទី​យប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៩លើផ្លូវជាតិលេខ៥៨ នៅចំណុចខាងត្បូងវត្តព្រៃគប់​ប្រហែល១០០០ម៉ែត្រ ស្ថិតក្នុង​ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

​ សមត្ថកិច្ចប្រាប់ថាជនរងគ្រោះមានឈ្មោះ ហេងចាន់រ៉ា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបុគ្គលិិកកាសុីណូ​ក្រោន រស់នៅភូមិកើតហេតុ(ស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចបញ្ជាក់ថាៈមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាវ៉េវសេ១០០ពណ៏ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-0754 ពុំមានពាក់មួកសុវត្ថិភាពបើកបរពីជើងទៅត្បូង(ក្នុងទិសដៅស្របគ្នា)បានបុករថយន្តដឹកទំនិញធុនធំសឺមីរ៉ឺម៉កម៉ាកមីស៊ុយប៊ុីសុី ពណ៍ខៀវ-ស ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3E-4634 សឺមុីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-5490 ខូចឈប់ចត លើទ្រូងផ្លូវខាងលើបណ្ដាលឲ្យគ្រោះថ្នាក់រហូតដល់ស្លាប់តែម្ដង។ក្រោយពីពិនិត្យវាស់វែងរួចសមត្ថកិច្ចប្រគល់សពរងគ្រោះឲ្យសាច់ញ្ញាតិយកទៅធ្បើបុណ្យតាមប្រពៃណីយ៌។

ចំណែកអ្នកបើកបររថយន្ត(ក្តាប់ឈ្មោះពុំបាន) រត់គេចខ្លួនបាត់ រថយន្ត(ខូចស្រាល)ម៉ូតូ(ខូចធ្ងន់) ត្រូវកម្លាំងជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋានរងចាំចាត់ការតាមផ្លូវច្បាប់ ៕ នីម វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print