នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ជិះរថយន្តក្រុងរបស់រដ្ឋមិនត្រូវគិតកម្រៃសេវាទេ

ចែករំលែក៖

ភ្នំពេញ ៖ ដំណឹងល្អៗ សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលមានបំណងចង់ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ ដើម្បីជួបជុំក្រុមគ្រួសារ គឺមិនត្រូវគិតកម្រៃសេវាឡើយ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញឲ្យ​ដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ។

សេចក្តីជូនដំណឹងឲ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ និងចេញដំណើរចាប់ពីម៉ោង០៥៖៣០នាទីព្រឹក រៀងរាល់ថ្ងៃ ដោយមិនគិតកម្រៃសេវានោះឡើយ ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយមានការណែនាំ និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ៕

សូមពិនិត្យមើលទីតាំងចេញដំណើរទៅតាមបណ្តាខេត្ត រដ្ឋបាលរាជធានីភ្នំពេញរៀបចំដូចខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print