បុរសម្នាក់លោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី១

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានជម្ងឺប្រចាំកាយបានលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី១ បង្កអោយមានរបួសជាទម្ងន់ ។

ហេតុការណ៍នេះបានបង្កធ្វើអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩នៅចំណុចផ្ទះ៦៤ E1 ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីឪពុកម្តាយជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះឈ្មោះ អឹម រតនា ហៅជា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិកគ្រុមហ៊ុន ទីលំនៅនៅចំណុចផ្ទះលេខ៦៤ E1 ផ្លូវលេខ១៦៤ សង្កាត់អូឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ

ជនរងគ្រោះមានជំងឺប្រចាំកាយ (សរសៃប្រសាត )បានលូតសម្លាប់ខ្លួនពីលើផ្ទះរបស់ខ្លួនជាន់ទី១បណ្តាលអោយមានរបួសជាទម្ងន់។

ក្រោយពេលកើតហេតុឪពុកម្តាយរបស់ជនរងគ្រោះបានយកជនរងគ្រោះទៅសង្គ្រោះនៅពន្ទីពេទ្យ កាលម៉ែត៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print