ការធ្វេសប្រហែស របស់អាណាព្យាបាល ធ្វើអោយកូនប្រុសលង់ទឹកស្លាប់មួយពព្រិចភ្នែក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងប្រុសអាយុ ១ឆ្នាំកន្លះម្នាក់ លង់ទឹកអូរក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម នេះជាការធ្វេសប្រហែសរបស់ឪពុកម្ដាយនោះដែរ ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤ និង១០នាទី រសៀលថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចទឹកអូរខាងក្រោយផ្ទះ ស្ថិតក្នុងភូមិក្រពើរពីលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា កុមារារងគ្រោះ(ស្លាប់)ឈ្មោះ ញ៉ន ពេជ្រ អាយុ ១ឆ្នាំ ៦ខែ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិងក្នុងភូមិ.ឃុំកើតហេតុខាងលើ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ៖ ករណីកុមារាលង់ទឹកបណ្ដាលឲ្យ(ស្លាប់)ខាងលើនេះ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន និងជំនាញ សហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបអាចសន្ថិដ្ឋានអាចស្លាប់បណ្ដាលមកពីលង់ទឹក ហើយក៏បានធ្វើកំណត់មូលហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាត្តិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី កើតឡើងដោយសារ ជាការធ្វេសប្រហែសរបស់អាណាព្យាបាល៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print