គ្រឿង​ញៀន​បំផ្លាញអនាគតអ្នក! ! នគរបាល​ ខេត្ត​ត្បូងឃ្មុំ​ចាប់ឃាត់ខ្លួន​ជនសង្ស័យ​៥នាក់​ ពាក់​ព័ន្ធ​ជួញដូរ និងចែកចាយសារធាតុ​ញៀនខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ បាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ០៥នាក់រួមនឹងវត្ថុតាងថ្នាំញៀនបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ពាក់​ព័ន្ធ​ជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់​។

កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់ធ្វេីឡេីង​កាលពី​វេលាម៉ោង១៥ និង៤០នាទី ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងខ្លា ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

នគរបាល​អោយដឹងថា​ ជនសង្ស័យទាំង៥​នាក់ដែលត្រូវកម្លាំងនគរ​បាលឃាត់ខ្លួនពីបទ​ជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់​ មានឈ្មោះ​ដូច​ខាង​ក្រោម​ ៖

១.ឈ្មោះម៉ាត់ ណាសៀត ភេទប្រុស អាយុ២ ១ឆ្នាំ ជនជាតិខ្មែរឥស្លាម

​២.ឈ្មោះហុីម ក្រីយ៉ា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម

៣.ឈ្មោះឡេះ រំលីង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម

៤.ឈ្មោះម៉ាន អារ៉ហ្វុីន ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាមជនសង្ស័យទាំង០៤នាក់ខាងលើរស់នៅភូមិ~ឃុំ ចំណុចកើតហេតុខាងលើ និង៥.ឈ្មោះច្រើន ស្រីណេង ភេទស្រី អាយុ២១ឆ្នាំជនជាតិខ្មែរ រស់នៅភូមិបុរីតេជោសែន ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះកម្លាំងដកហូតម្សៅក្រាមពណ៌សរថ្លាសង្ស័យថ្នាំ ញៀនចំនួន​ ៧៩កញ្ចប់តូច ។

បច្ចុប្បន្ន ជនសង្ស័យចំនួន០៥នាក់រួម នឹង វត្ថុតាងថ្នាំញៀន ត្រូវបានបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរ
កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕​ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print