លេចធ្លោរលើការសម្តែង និងច្រៀងហើយ ហ្វី យ៉ាដា ចាប់ការងារពិធីការិនីមួយទៀត

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែងកាចឆ្នាសឆ្នើម ហ្វី យ៉ាដា កំពុងតែកាក់កបខ្លាំងនឹងការងារសិល្បៈពិសេសការច្រៀង និងសម្តែងភាពយន្តជាច្រើនរឿងបន្តបន្ទាប់គ្នា។ កាក់កបនឹងការងារពីរនេះស្ទើមិនមានពេលសម្រាកផង តារាស្រីរូបនេះឈោងចាប់យកការងារជាពិធីការិនីក្នុងកម្មវិធី”កុនខ្ញុំ” របស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ។ 

ប្រឡូកក្នុងការងារសិល្បៈត្រឹមតែរយៈពេលខ្លី ប៉ុណ្ណោះ តារាសម្តែងស្រី ហ្វី យ៉ាដា អាចក្រសោបបានតំណែងសំខាន់ៗក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតផលិតករបានសរសើរពីសមត្ថភាពរបស់នាងមិនដាច់ពីមាត់ ស្របពេលដែលសម្រស់របស់នាងក៏កាន់តែស្រស់ស្អាតជាមុនខ្លាំង។

ក្រៅពីការងារសម្តែង នាងក៏ជាតារាចម្រៀងដែលត្រូវបានគេកោតសរសើរខ្លាំងផងដែរថាមានទឹកដមសំនៀងពិរោះរណ្តំចិត្ត។ តារាស្រីរូបនេះបញ្ជាក់ថា ពេលយប់នាងច្រៀងនៅភោជនីយដ្ឋានពីរផ្សេងដែលបែប ចែកថ្ងៃគ្នាក្នុងមួយសប្តាហ៍ ហើយក៏ត្រូវចំណាយពេល នៅពេលថ្ងៃដើម្បីថតភាពយន្ត ហើយពេលនេះនឹងកំពុងសម្តែងក្នុងភាពយន្តភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងរឿង”ល្បិចលួងល្បួងស្នេហ៍” និងភាពយន្តអប់រំមួយចំនួនទៀត។ នាងបញ្ជាក់ថា ទោះនឿយហត់ស្ទើមិនមានពេលសម្រាកនាងក៏មិនរាថយ ហើយកាន់តែសប្បាយចិត្ត ក្រោយពីអ្វីដែលនាងប្រឹងប្រែងនិងសង្ឃឹម បានដូចចិត្ត។ ក្រៅពីសម្តែង និងច្រៀង នាងទើបនឹងទទួលបានឱកាសថ្មីពីផលិតករកម្មវិធី”កុនខ្ញុំ”របស់ទូរទស្សន៍ជាតិកម្ពុជា  ដែលនាងត្រូវចាប់ដៃគូជាមួយលោក សុខ សំណាង។

តារាស្រីរូបនេះបញ្ជាក់ថា ការងារជាពិធីករ ច្រៀង និងសម្តែងគឺសុទ្ធសឹងតែជាអាជីពដែលនាងពេញចិត្ត និងដាក់ចិត្ត ប្រឹងប្រែងធ្វើដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំទ្រ និងស្របទៅនឹងក្តីស្រម៉ៃដែលនាងចង់បាន។ នាងរំពឹងថាការងារសិល្បៈទាំងបីនេះនឹងដើរទន្ទឹមគ្នាប្រកបដោយភាពជោគជ័យកាន់តែខ្លាំង ហើយនាងក៏នឹងត្រៀមបញ្ចេញស្នាដៃសិល្បៈថ្មីៗបន្តទៀតនៅពេលដ៏ខ្លីខាងមុខ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print