ភ្នំពេញៈ នាយឧត្តមសេនីយ៍ ភួង សីុផាន រដ្ឋលេខាធិការ ក្រ សួងការពារជាតិ និងជាប្រធានគណៈកម្មការជ្រេីសរេីសនិងត្រួតពិនិត្យលក្ខណៈសម្បត្តិ សិក្ខាកាមទៅសិក្សាទៅបណ្តុះប ណ្តាល នៅក្នុងនិងក្រៅប្រទេស សំដែងការកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះការត្រៀមចេញទៅបំពេញកម្មសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា ២០១ ៩-២០២០ពិតជាធនធានរបស់ កងយោធពលខេមរភូមិន្ទ (ខ. ភ.ម)ដែលសម្រិតសម្រាំង របស់គណៈកម្មការជ្រេីសរេីសនាយទាហាន នាយទាហានរង និងពលទាហាន ទៅហ្វឹកហ្វឺននិងបណ្តុះបណ្តាលនៅប្រទេសជាមិត្ត ប្រកបដោយតម្លាភាព និងសុក្រិតភាព។
ប្រសាសន៍របស់ នាយឧត្តមសេនីយ៍ ភួង សីុផាន ថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយ សិក្ខាកាមនៅសកល វិទ្យាល័យការពារជាតិ កាលពីថ្ងៃច័ន្ទ ៤កេីត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០១៩ ដោ យមានការអព្ជេាីញចូលរួមពីនាយទាហាន មកពីស្ថាប័ន កង ឯកភាព ចំណុះក្រសួងការពារជាតិ អគ្គបព្ជាាការ (ខ.ភ.ម) ជា ច្រេីនទៀត។
ឧត្តមសេនីយ៍ឯក ខៀវ សាផាត គណៈកម្មការជ្រេីសរេីសនិងត្រួតពិនិត្យលក្ខណៈសម្បត្តិ សិក្ខាកាមទៅសិក្សាបណ្តុះបណ្តា ល នៅក្នុងនិងក្រៅប្រទេសនិង ជាអគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ បានរាយការណ៍ លំអិតពីការសិក្សា ឆ្នាំ ២០១៨ -២០១៩ មានសិក្ខាកាមជិតបីពាន់នាក់សម្រាប់ឆ្នាំសិក្សា២០១៩-២០២០បន្ថែមចំនួន ៣៦០ នាក់ទៀត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តទៀតថា: ក្នុងនោះនាវគ្គសិក្សាកន្លងមក គណៈកម្មការ សង្កេតឃេីញយោធិ ន(ខ.ភ.ម)ពីមួយ ឆ្នាំ ទៅមួយឆ្នាំ ទទួលបានការកោតសរសេីរពីសាលា ប្រទេស មិត្ត ប្រកបដោយ សីលធម៌ល្អ អត្តចរិកថ្លៃថ្នូរ ប្រឹងប្រែង ឧស្សា ហ៍ព្យាយាមរៀនសូត្រ សាមគ្គីភាពល្អ ជាមួយមិត្តភក្តិគ្រូ ក៏ដូច ជាប្រជាពល រដ្ឋរស់នៅជិតសាលា ។ ពេលសិក្សាចប់វិលត្រឡប់ទៅបំរេីការ នៅតាមកងឯកភាព បំពេញភារកិច្ច បានល្អប្រសេីរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ ៕ សុខដុម