ភ្នំពេញ៖ ក្រោយពីអាជ្ញាធរខណ្ឌជ្រោយចង្វាចុះផ្អាកអាជីវកម្មខារ៉ាអូរខេ គ្រួសារ ដឹហាប់ ដែលគ្មានច្បាប់ រួចមកកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ដោយសារតែមានពាក្យបណ្តឹងរបស់អាណាព្យាបាលសិស្សមួយចំនួនថា ខារ៉ាអូខេមួយនេះបានពង្វក់កូនៗរបស់ពួកគាត់ និងក្មេងសិស្សសាលាដទៃទៀតដែលមានអាយុក្រោយ១៨ឆ្នាំ ឲ្យចូលដោយសេរី ទើបនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ កំលាំងអាជ្ញធរខណ្ឌដឹកនាំដោយលោកហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វា និងមានការចូលរួមពីមន្ត្រីសាលាខណ្ឌជាច្រើនទៀត ដែលបានទទួលបញ្ជាពីលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វា ឲ្យចុះបិទអាជីវកម្មខារ៉ាអូខេគ្រួសារ ដឹហាប់ ជាស្ថាពរ ៕
...
ដោយ៖ ជ្រោយពេជ្រ