ភ្នំពេញ ៖ នារីម្នាក់បានរត់ទៅ ប៉ុស្តិនគរបាលរដ្ឋបាល ចាក់អង្រែលើ ដើម្បីដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ខណៈ ដែលបុរសជា សង្សាររបស់ខ្លួនទេីបតែស្គាល់គ្នាបាន រយៈពេលជាង២ខែ បានប្រេីហឹង្សា វាយបណ្តាលឲ្យរងរបួសពេញខ្លួន ព្រមទាំងគំរាមសម្លាប់ចោលថែមទៀតផង ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃច័ន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខប៉ុស្តិនគរបាល ចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសជាសង្សារមានឈ្មោះ តារា អាយុ២៥ឆ្នាំ បុគ្គលិក ក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ ។ ចំណែកនារីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ ។
តាមសម្តី នារីរងគ្រោះ បានឲ្យដឹងថា រូបនាងបានមានទំនាក់ ទំនង ជាមួយនិងបុរស ជាសង្សារឈ្មោះ តារា បានរយៈពេល ជាង២ខែមកហើយ ប៉ុន្តែមួយរយៈចុងក្រោយ ប៉ុន្មានថ្ងៃមកនេះ បុរសជាសង្សារ មិនដឹងរឿងអ្វីនោះទេ គឺចេះតែប្រើហឹង្សាវាយមកលើរូបនាង ដោយពុំមានមូលហេតុ ។
ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃកេីតហេតុ រូបនាង បានទៅដេីរលេងនៅ កោះពេជ្រ ជាមួយនិងបងប្អូន ហេីយក៍បានតេទូរសព្ទ័ ហៅបុរសជាសង្សារទៅជាមួយ លុះទៅដល់កោះពេជ្រ បុរសជាសង្សារបានជិះម៉ូតូទៅដល់ ចំណែករូបនាង បានជិះរថយន្ដជាមួយនិង បងប្អូន ហេីយដោយខ្លាច បុរស ជាសង្សារអន់ចិត្ត រូបនាង ក៍បាន ចុះពីលើរថយន្ត មកជិះម៉ូតូ ជាមួយនិង បុរសជាសង្សាររបស់ខ្លួន រួចហើយក៍ ត្រលប់មកបន្ទប់ជួលវិញ តែនៅពេលជិះម៉ូតូតាមផ្លូវ បុរសជាសង្សារ មិនដឹងខឹងរឿងអ្វីនោះទេ គឺវាយនិងក្តិចរូបនាង តាមផ្លូវរហូតដល់បន្ទប់ជួល ហើយនៅពេលដល់បន្ទប់ជួល បុរសជាសង្សារ ក៏វាយ មកលើរូបនាង បណ្តាលឲ្យ រងរបួសបែកចិញ្ចើម និង មានស្នាមរយះពេញ ជើង និងក្បាលពោះ ហើយក៍បង្ខាំងរូបនាង មិនឲ្យចេញ ពីបន្ទប់នោះទេ រហូតទាល់តែ រូបនាង ឡាយវីដេអូ ឲ្យគេជួយ បុរសជាសង្សារ គំរាមឲ្យ លុបចេញ បេីមិនលុបទេនិងអាករសម្លាប់ចោលថែមទៀតផង ។
នារីរងគ្រោះបានឲ្យដឹងទៀតថា នៅពេលនោះដែរ រូបនាង បានប្រេីវិធីលួងលោម អោយបុរសជាសង្សារទន់ចិត្ត ទើបបេីកទ្វាររត់ចេញមកក្រៅឲ្យគេជួយ ព្រមទាំងហៅ បងប្អូន ឲ្យជូនរូបនាង មកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិនគរបាល រដ្ឋបាលចាក់អង្រែលើ ដើម្បីឲ្យជួយអន្តរាគមន៍ ហៅបុរសជាសង្សារ ឲ្យមកទទួលទោស តែដោយដឹងខ្លួនទាន់បុរសជាសង្សារបានរត់គិចខ្លួនបាត់៕ធឿនព្រែកជ័យ