លោកអភិបាលខណ្ឌសែនសុខ បន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អស្អាត

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការចូលពីក្រុមហ៊ុនសុិនទ្រី បានដាក់កម្លាំង និងរថយន្តចុះបោសចូកកៀសម្អាតដី សំរាម និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីរុស្ស៊ី ផ្លូវលេខ២៧១ និងផ្លូវលេខ១០១៩(វិថីហាណូយ) ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ សូមបន្តអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្អាតបរិស្ថាន អនាម័យសាធារណៈអោយបានល្អស្អាត ដើម្បីសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print