ភ្នំពេញ៖ ចំណងស្នេហ៍របស់តារាសម្តែង និងចម្រៀង ម៉ារ៉ា ប៊ុណ្ណា និងអតីតពិធីការិនីទូរទស្សន៍ម្នាក់នោះបានដើមដល់ផ្លូវបញ្ចប់ហើយបន្ទាប់ពីទើបនឹងរៀបការបែបសែនព្រេន និងរៀបចំពិធីកាត់ចំណងដៃមិនបានមួយឆ្នាំផង នោះ។ ប្រភពក្រៅផ្លូវការបញ្ជាក់ថាពួកគេបានបែកគ្នាប្រមាណជាង១ខែមកហើយក្រោយពីរស់នៅមិនចុះសម្រុងគ្នា។
លោក ម៉ារ៉ា ប៊ុណ្ណា ដែលគេដឹងថាធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយ តារាសម្តែង ប៉ែន សុផានីនោះបានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនហើយ ដោយបានរៀបចំធ្វើពិធីសែនព្រេន និងកាត់ចំណងដៃកាលពីអំឡុងខែមករាឆ្នាំ២០១៩នេះ។ ភរិយារបស់តារាចម្រៀងរូបនេះ មានឈ្មោះថា ផុន ដារ៉ានី ជាអ្នកភ្នំពេញ និងជាអតីតអ្នកសារព័ត៌មាននៅស្ថានីយទូរទស្សន៍មួយ។ ទោះជាយ៉ាងណាចំណងស្នេហ៍នេះត្រូវបានគេទម្លាយថាបានដើរដល់ផ្លូវទាល់ហើយ ប៉ុន្តែសាមីខ្លួននៅមិនទាន់បានលាតត្រដាងជាសាធារណៈ។
ប្រភពមិនបានទម្លាយបញ្ហាលម្អិតដែលនាំឲ្យមានការចែកផ្លូវគ្នាដើរ ដោយគ្រាន់តែបញ្ជាក់ថា រស់នៅមិនចុះសម្រុងគ្នា។ ប្រភបថាក្រោយបែកគ្នាពួកគេក៏មិនមានទំនាស់ខ្លាំង និងមិនលំបាកក្នុងការបែងចែកទ្រព្យធន ឬកូនចៅនោះដែរ ហើយការងារមុខរបរក៏មិនមានការប៉ះពាល់អ្វីដែរ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា បាននៅឡើយទេ ប៉ុន្តែមានអ្នកជិតដិតលោកជាច្រើនសុទ្ធតែបានបញ្ជាក់ថា ពួកគេចែកផ្លូវគ្នាដើរដោយសន្តិវីធី ហើយក៏មិនទទួលដំណឹងវិលរកជួបជុំគ្នាវិញផងដែរ៕ ដោយ វឌ្ឍនា