អូនអ៊ីង អតីតគូស្នេហ៍ ម៉ា ច័ន្ទបញ្ញា សិចស៊ីខ្លាំងក្រោយចែកផ្លូវគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែល តារាសម្ដែងសាច់សខ្ចី អូនអ៊ីង បានសម្រេចចិត្តប្រកាស ចែកផ្លូវគ្នា ជាមួយសង្សារសំណព្វជាតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា កាលពីដើមឆ្នាំនេះ។ក្រោយបែកគ្នាមិនបានប៉ុន្មានផងតារាស្រីរូបនេះបានបញ្ចេញរូបភាពសិចស៊ីប្លែកមិនធ្លាប់មានរហូតធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មី។

ស្រលាញ់គ្នាបេះមិនចេញហើយប្រកាសបែកគ្នាដែលធ្វើឲ្យអ្នកគាំទ្រពួកគេមានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ។កន្លងមកពួកគេបានបង្ហាញភាពផ្អែមល្ហែមទាំងការធ្វើដំណើរក្នុងនិងក្រៅស្រុករួមគ្នា​ទាំងឯកជន និងជាលក្ខណៈក្រុមគ្រួសារ។

ទោះជាយ៉ាងណារឿងនេះបានបញ្ចប់ដោយឥតសង្ស័យក្រោយពីការបែកគ្នាជាងកន្លះឆ្នាំគ្មានការជួបជុំឡើងវិញណាមួយ។ អ្វីដែលភ្ញាក់ផ្អើលនោះគឺ អូនអ៊ីង បានបង្ហាញភាពសិចស៊ីខ្លាំងគ្រាដែលកន្លងទៅនាងមិនដែលបង្ហាញជាសាធារណៈឡើយ។ រូបភាពប៊ីគីនីបង្ហាញរូបរាងស្រណូនគួរឲ្យខ្នាញ់ បានធ្វើឲ្យប្រុសៗគយគន់ភ្លឹក រហូតមានអ្នកខ្លះភ្លាត់មាត់ថាមិនមែនជានាងហើយក៏ស្ទើមិនជឿថាជាសិល្បករខ្មែរ។

ទោះមិនសូវល្បីឈ្មោះខ្លាំងក្នុងការងារសិល្បៈប៉ុន្តែនាងត្រូវបានគេស្គាល់ច្រើនលើបណ្តាញសង្គម ហើយរូបភាពសិចស៊ីរបស់នាងក៏កាន់តែធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំង។

ប្រភពកៀកកិតជិតតារាចម្រៀង និងសម្តែងរូបនេះលើកឡើងថា ការមិនចុះសម្រុងនឹងគ្នាបានធ្វើឲ្យគូស្នេហ៍ផ្អែមល្ហែមនេះបែកបាក់ស្នេហាដែលមិនអាចវិលរកដូចដើមវិញបាន។

ប្រភបថា អូនអ៊ីង បានបង្ហាញពីអារម្មណ៍ស្រស់ស្រាយបន្លប់រឿងរ៉ាវស្នេហាប្រះស្រាំអស់ជាច្រើនខែកន្លងមកនេះផងដែរ ខណៈដែលខាងប្រុសក៏មិនដែលបញ្ចេញអារម្មណ៍ឈឺចាប់របស់ខ្លួនជាសាធារណៈនោះទេ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print