ឃាត់ខ្លួន​មេក្លោងចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀនជាង២គីឡូក្រាម នៅខណ្ឌបឹងកេងកង

ចែករំលែក៖

(ភ្នំពេញ)៖ មេក្លោងចែកចាយគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបាន ដកហូតថ្នាំញៀនជាង ២គីឡូក្រាម នៅចំណុចបន្ទប់ជួលលេខ៤០៣ ផ្ទះលេខ៩AB ផ្លូវ២៨៨ កែងផ្លូវលេខ១១៣ ក្រុម៤១ ភូមិ៧ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មន្ដ្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់អោយដឹងថា នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញ ក១ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

ប្រតិបត្តិការធ្វើឡើងដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន ស្ថិតក្រោមការសម្របសម្រួលដោយលោក ប្លង់ សុខផល ព្រះរាជអាជ្ញារង។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មេក្លោងចែកចាយថ្នាំញៀនដែលសមត្ថកិច្ចបង្ក្រាបបាននេះ ឈ្មោះ សុខ ម៉ាត់លី អាយុ៣១ឆ្នាំ ក្នុងនោះសមត្ថកិច្ច ដកហូតបានវត្ថុតាងសរុបទម្ងន់ ២,៤៨៧.៨២ក្រាម ស្មើនឹង២.៤គីឡូក្រាម រួមមាន៖ អ៊ិចស្តាស៊ី (ម្សៅ) ១,៥៦៣.៩០ក្រាម, អ៊ិចស្តាស៊ី (គ្រាប់) ២២៤.៩១ក្រាម, កេតាមីន (ម្សៅ) ៤១៩.១៥ក្រាម, មេតំហ្វេតាមីន (ICE) ២៧៦.០៤ក្រាម, នីមេតាហ្សាប៉ាម ៣.៨២ក្រាម, ជញ្ជីងថ្លឹង២គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print