ក្រសួងធនធានទឹក​៖​ ទឹកទន្លេមេគង្គហក់ឡើងជាបន្តបន្ទាប់ ឆ្ពោះទៅដល់កម្រិតដែលចាត់ទុកត្រូវមានការប្រុងប្រយ័ត្នហេីយ

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅល្ងាចថ្ងៃចន្ទ​ ទី០២​ ខែ​កញ្ញា​ ឆ្នាំ​២០១៩មុននេះ​ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងបញ្ជាក់បន្ថែមស្តីពីស្ថានភាព​ទឹកទន្លេមេគង្គ​ ដែលមកដល់ពេលនេះទឹកបានហក់ឡើងជាបន្តបន្ទាប់ ឆ្ពោះទៅដល់កម្រិតដែលចាត់ទុកត្រូវមាន​ ការប្រុងប្រយ័ត្ន ។

យោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹកបានបញ្ជាក់ពីមូលហេតុថា​ ដោយសារ​ ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែល​ លាតសន្ធឹងភាគខាងលើកាត់ប្រទេសថៃ ឡាវ និងវៀតណាម​ ភ្ជាប់ទៅដោយឥទ្ធិពល​ នៃវិសម្ពាធ និងព្យុះទី ១៣ ឈ្មោះ លីងលីង ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនក្នុងអាងទន្លេមេគង្គ ក៏ដូចជានៅកម្ពុជាយើង ដែលជាហេតុ​ បណ្តាលឲ្យទឹកទន្លេក្នុងទឹកដីកម្ពុជាយើងហក់ឡើងជាបន្តបន្ទាប់ ឆ្ពោះទៅដល់កម្រិតដែលចាត់ទុកត្រូវមានការប្រុងប្រយ័ត្ន ។

សូមតាមដាន​ និងពិនិត្យការព្យាករទៅ​តាម​បណ្តាស្ថានីយជលសាស្រ្តនានាដូច​ខាងក្រោមនេះ​ ៖​

​-ស្ថានីយជលសាស្រ្តស្ទឹងត្រែង ទឹកនឹងឡើងដល់កំពស់ ១១,១០ m នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ ។

– ស្ថានីយជលសាស្រ្តក្រចេះ ទឹកនឹងឡើងដល់កំពស់ ៦១,៧០ m នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៩ ។

– ស្ថានីយជលសាស្ត្រកំពង់ចាម ទឹកនឹងឡើងដល់កំពស់ ១៤,៣០ m នៅថ្ងៃទី ០៧ ខែកញ្ញា ២០១៩ ។

-ស្ថានីយជលសាស្ត្រចតុមុខ (ភ្នំពេញ) ទឹក​ នឹងឡើងដល់កំពស់ ៨,៤៥ ៣ នៅថ្ងៃទី ០៨-០៩ ខែកញ្ញា ឆ្នាំ ២០១៩ ។

ក្រុម​អ្នក​ព្យាករ​ក្រសួងធនធានទឹក​ ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ទាំងអាជ្ញាធរ​ ដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ៕​ ដោយ​៖​សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print