លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យជាក់ស្តែងដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពនិងវិសាលភាពទឹកទន្លេមេគង្គ

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងសហការីអមដំណើរដោយលោកប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង បានចុះពិនិត្យជាក់ស្តែងដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពនិងវិសាលភាពទឹកទន្លេមេគង្គដែលក្នុងរយះពេលប្រមាណជិត ២សប្តាហ៍កន្លងមកនេះ ទឹកបានចាប់ឡើងដល់កំពស់ដែលមានលទ្ធភាពហូរចូលតាមបណ្តាព្រែក,បឹងបួរ,ទីទំនាបនិងប្រព័ន្ធធារាសាស្ត្រដែលពាក់ព័ន្ធដល់បណ្តាខេត្តដែលពឹងផ្អែកនូវរបបទឹកទន្លេ។គិតមកទល់បច្ចុប្បន្ននេះបណ្តាព្រែកប្រមាណ៩០% ត្រូវបានហូរចូល។ដោយឡែកសម្រាប់ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលយកប្រភពទឹកពីទន្លេមេគង្គផងដែរត្រង់ចំណុចឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលសរុបទាំង២ជំហានប្រមាណ ៣០០.០០០ហិកតា សម្រាប់៤ខេត្តមាន ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print