ជនសង្ស័យម្នាក់រក្សាទុកថ្នាំញៀន ៣កញ្ចប់ធំ រួចជិះឆ្លងកាត់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនិងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជាប់ជួនឃាត់ខ្លួនជនសង្ស័យបានម្នាក់និងដកហូតថ្នាំញៀនចំនួន៣កញ្ចប់ធំ ។
ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខឃ្លាំងដែកផ្លូវ២៧១ កែងនឹងផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ប៊ូ ងួន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវស្រុកស្រែអំបិល ខេត្តកោះកុង រួមទាំងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៣កញ្ចប់ធំ និងម៉ូតូធំម៉ាក kawasaki ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 1GE-4848 មួយគ្រឿងជាមធ្យោបាយរបស់ជនសង្ស័យ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបានគឺ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ មានកម្លាំងសហការពីអាវុធហត្ថខណ្ឌមានជ័យ កម្លាំងសមត្ថកិច្ច ប្រជាការពារខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែគាប់ជួនបុរសម្នាក់ជាជនសង្ស័យខាងលើបានជិះម៉ូតូធំឆ្លងកាត់គោលដៅត្រួតពិនិត្យ ទើបកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនសួរនាំព្រមទាំងធ្វើការឆែកឆេរ តែជនសង្ស័យបានបដិសេធមិនសហការជាមួយកម្លាំងសមត្ថកិច្ច តែទីបំផុត សមត្ថកិច្ច ឆែកឆេរស្រាប់តែឃើញមានក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន ៣កញ្ចប់ធំ ទើបឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីសួរនាំតែម្ដង ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលចាក់អង្រែលើធ្វើការសាកសួរជនសង្ស័យខាងលើរួចហើយ ក៏បញ្ចូនខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print