ឆេះនាវាទេសចរណ៍នៅអាមេរិក ស្លាប់ និងបាត់ខ្លួន​៣៤នាក់

ចែករំលែក៖

សារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩  បានផ្សាយថា អាជ្ញាធរអា​មេរិកបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ០៨នាក់បានបាត់បង់ជីវិត និង ២៦នាក់​ទៀត​នៅតែមិនទាន់រកឃើញដដែល បន្ទាប់ពីទូកស​ម្រាប់ដឹកភ្ញៀវមុជទឹក​កម្សាន្ត​មួយ​គ្រឿង បានឆាបឆេះនៅក្បែរកោះសាន់តាគ្រូស (Santa Cruz) នៅភាគខាងត្បូងរដ្ឋកាលី​ហ្វរញ៉ាអាមេរិក ។ក្នុងចំណោមសាកសពអ្នកស្លាប់ទាំង ០៨នាក់ មាន០២នាក់ជាបុរស និង ០២នាក់ជាស្ត្រី ដែលត្រូវបានស្រង់ចេញពីក្នុងទឹក ខណៈ០៤នាក់ទៀត កំពុងត្រូវក្រុមការងារជួយសង្រ្គោះ។

គួរជម្រាបថា ទូកខាងលើដែលមានឈ្មោះ ខុនសិបសិន (Conception) បានចាកចេញពីទី​ក្រុង សាន់តាបាបារ៉ា (Santa Barbara) នៃរដ្ឋកាលីហ្វរញ៉ាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន សម្រាប់ការធ្វើដំណើរកម្សាន្តមុជទឹករយៈពេល ០៣ថ្ងៃ ដោយទូកនេះបានគ្រោង​នឹងត្រឡប់​ទៅកាន់ដីគោកវិញ នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែបែរជាជួបភាព​អកុសល្យ។ បច្ចុប្បន្នក្រុមសង្គ្រោះនៅតែកំពុងតាមរកមនុស្ស ២៦នាក់ទៀតដែលកំពុងបាត់ខ្លួន។
ប្រភពដដែល​ បានបន្តថា នាវាមុជទឹក​នោះ ដឹកមនុស្សសរុប​ប្រហែល​៤០នាក់។ រីឯមូល​ហេតុ​ នៃគ្រោះ​អគ្គិភ័យនេះ គេមិនទាន់ដឹងនោះទេ ខណៈមន្រ្ដីជំនាញ​កំពុងដំណើរការ​ស៊ើប​អង្កេត និងស្រាវជ្រាវ។

សេចក្តីថ្លែងការ​ណ៍របស់ឆ្មាំការពារដែនសមុទ្រ​ក្នុងតំបន់ បាន​បញ្ជាក់ថា ភ្លើងបានឆាបឆេះ​នៅលើនាវាមុជទឹក ឈ្មោះ Conception ដែលមានប្រវែង២៣ម៉ែត្រនោះ នៅវេលាម៉ោង​៣ និង១៥នាទី​រំលងអធ្រាត្រ ខណៈនាវា ទើបតែចាប់ផ្តើម ចេញពីកំពង់ផែដែនកោះ Santa Cruz រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។

ដោយឡែក នាវិក​៥នាក់ ​​នៅលើនាវានោះ​ បានគេចខ្លួន ផុត​ពីភ្លើងឆេះះ ខណៈអ្នកដំណើរ​កំពុងលង់លក់ នៅក្នុងដំណេក នៅជាន់ខាងក្រោម។ រីឯក្រុមនាវិកទាំងនោះ ​ក៏បានស្វែងរក​ជំនួយសង្គ្រោះបន្ទាន់។ ភ្លាមៗនោះ ក្រុម​ជួយសង្គ្រោះបាន​ទៅដល់ ហើយភ្លើងបានឆាប​ឆេះយ៉ាងឆាប់រហ័ស ហើយភ្លាមៗនោះ គេបានរកឃើញ​សាកសពជនរងគ្រោះ៤នាក់ ខណៈអ្នកផ្សេងទៀត​កំពុងតែបាត់ខ្លួន។

ក្រុមហ៊ុន​ប្រតិបត្តិការ​ដឹកជញ្ជូនកម្សាន្ត​តាមនាវាមុជទឹក​ មានមូលដ្ឋាន ​នៅ​កាលីហ្វ័រនីញា សហរដ្ឋអាមេរិក បានបញ្ជាក់នៅលើគេហទំព័រ​របស់ខ្លួនថា នាវា Conception បានធ្វើដំ​ណើរ រយៈពេល​៣ថ្ងៃ ឆ្ពោះទៅកាន់ដែនកោះ Channel ហើយនាវានោះនឹងត្រូវត្រឡប់​មកកាន់កំពង់ផែ​ទីក្រុង Santa Barbara កាលីហ្វ័រនីញ៉ាវិញ នៅថ្ងៃចន្ទ ទី១ ខែកញ្ញា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print