រថយន្ដយីឌុបម៉ាកFUSO ៤ផ្លូវ មួយគ្រឿងដឹកដំលូងក្រឡាប់ផ្ងារជើង

ចែករំលែក៖

ខេត្តកំពង់ធំ​៖ ​រថយន្ដយីឌុបម៉ាក FUSOមួយគ្រឿង ពណ៍ស ទ្រុងខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-1247 ដឹកដំលូងពីខេត្តព្រះវិហារ ឆ្ពោះទៅប្រទេសវៀតណាម​បានក្រឡាប់ផ្ងារជើងទាំងកណ្ដាលអាទ្រាតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលេរដ្ឋ បណ្ដាលមកពីអ្នកបើកបរ ងងុយដេកក៏រ៉េចង្កូតធ្លាក់ថ្នល់ ក្រឡាប់នៅចំនុចភូមិ ឥន្រ្ដះកុមារ ឃុំត្រពាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ​កាលពីរលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ។

អ្នកបើកបរឈ្មោះ សីហា​ ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិ​តាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម​ និងប្រូ ឈ្មោះ មេន  ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ក្នុងហេតុការនេះពុំមានអ្នកណារងរបួសធ្ងន់នោះទេ ​ក្រោយពីកើតហេតុនៅព្រឹកថ្ងៃទី២៧ សមត្ថកិច្ចព្រមទាំងម្ចាស់រថយន្ដបានស្ទូចរថយន្ដដោយខ្លួនឯង ​៕

Image103

Image101

Image104

Image102

...

ដោយ៖ ប៊ុន រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print