ងី​ វីរ​ បង្ក្រាប​បទល្មើស​ព្រៃឈើ​ឬ​ចាប់​ ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​?

ចែករំលែក៖

​ខេត្ដ​ត្បូងឃ្មុំ​៖​ បើ​ទោះជា​ជំនាញ​រដ្ឋ​ បាល​ព្រៃឈើ​ខេត្ដ​ត្បូងឃ្មុំ​មាន​តួនាទី​ ភារ​ កិច្ច​បង្ក្រាប​ ទប់ស្កាត់​ បទល្មើស​ព្រៃឈើ​ ការ​ដឹក​ជញ្ជូន​ អនុវត្ដ​តាម​គោល​ការ​ថ្នាក់​ លើ​ក៏​ដោយ​ ប៉ុន្ដែ​លោក​ ងី​ វីរ​ នាយ​ខណ្ឌ​ រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ត្បូងឃ្មុំ​ បែរជា​ពាក់​ ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​ ចាំ​ប្រមូល​លុយ​ ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​ ឆ្លងកាត់​ខេត្ដ​ និង​ធ្លាប់​ទៅ​វៀតណាម​ជា​ ដើម​ ។​

IMG_9453

​សមត្ថកិច្ច​ មន្ដ្រីរាជការ​ ប្រជាពលរដ្ឋ​ បាន​ចាត់​ទុក​ថា​ លោក​ ងី​ វីរ​ ជា​មេខ្លោង​ បង្កើត​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ និង​ដឹក​ ជញ្ជូន​ ខណៈ​ទឹកដី​ខេត្ដ​ត្បូងឃ្មុំ​ក្នុង​សមត្ថ​ កិច្ច​ដែនដី​ខ្លួន​គ្រប់គ្រង​ បង្ក្រាប​បាន​ក្លាយ​ ទៅ​ជាទី​តាំង​ស្ដុក​ឈើ​ល្មើសច្បាប់​ ការ​ ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ និង​ឆ្លង​ទៅ​ប្រទេស​ វៀតណាម​ ។​

​យ៉ាងតិច​មាន​ច្រក​ចំនួន​៤​បាន​នឹង​ កំពុង​ដំណើរការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ទៅ​ ប្រទេស​វៀតណាម​យ៉ាង​សកម្ម​ ទាំង​យប់​ ទាំង​ថ្ងៃ​ មាន​ទាំង​រថយន្ដ​តូច​ រថយន្ដ​ធំ​ ។​ បទល្មើស​ទាំងនេះ​ ឋិត​នៅ​នឹង​ក្រសែភ្នែក​ លោក​ ងី​ វីរ​ ខណ្ឌ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​គឺ​ ច្រក​ចាន់​មូល​ ,​ច្រក​ដូង​៧​ដើម​ ,​ ច្រក​ ដូនរ័ត្ន​ និង​ច្រក​ទន្លេ​ចាម​ ។​

​ឈ្មួញ​នៅ​ទីនោះ​ធ្លាប់​បង្ហើប​ថា​ ជំនាញ​ រដ្ឋបាល​ព្រៃឈើ​មិន​បង្ក្រាប​រាល់​ការ​ដឹក​ ជញ្ជូន​ឈើ​ដែល​មានការ​ចរចា​គ្នា​លក្ខណៈ​ បង់​ប្រចាំខែ​ បង់​ក្បាល​រថយន្ដ​ប្រចាំ​ថ្ងៃ​ ឬ​ផ្ដល់​ដំណឹង​ជា​មុន​ ។​ ការ​បង្ក្រាប​ការ​ ដឹក​ជញ្ជូន​ឈើ​អាច​មាន​ប្រសិទ្ធភាព​ដោយ​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ លើកលែងតែ​ ការ​ដឹក​ជញ្ជូន​នោះ​ រថយន្ដ​ត្រូវ​ក្រឡាប់​ ធ្លាយ​ចេញ​ឈើ​ ឬ​ក៏​ការ​ប្រដេញ​បណ្ដាល​ ឱ្យ​គ្រោះថ្នាក់​ចរាចរ​ប៉ុណ្ណោះ​ ។​

​ទីតាំង​ឈរជើង​របស់​លោក​ ងី​ វីរ​ គឺ​ ជា​កន្លែង​អង្គុយ​រាប់​ក្បាល​រថយន្ដ​ដឹកឈើ​ យក​លុយ​ ឬ​ជា​កុងត្រូលជជុះ​ ប្រឈម​ទៅ​ នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ប្រជា​ ពលរដ្ឋ​ ។​

​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ ខេត្ដ​ត្បូងឃ្មុំ​ និង​បន្ដ​ទៅ​កាន់​ប្រទេស​វៀត​ ណា​ម​ មាន​ទាំង​រថយន្ដ​តូច​ រថយន្ដ​ធំ​ ភាគច្រើន​ ប្រភព​ឈើ​ទាំងនោះ​ដឹក​ជញ្ជូន​ ចេញពី​ខេត្ដរតនគិរី​,​មណ្ឌលគិរី​,​ក្រចេះ​ ,​ ស្ទឹង​ត្រែង​ ,​ កំពង់ធំ​ ,​សៀមរាប​ ,​ឧត្ដរ​ មាន​ជ័យ​ និង​ខេត្ដព្រះវិហារ​ ។​

​ចំពោះ​ច្រក​ទាំង​៤​ខាងលើ​ សមត្ថកិច្ច​ ទាំងអស់​បាន​ហែក​ប្រយោជន៍​ចែក​គ្នា​ បញ្ចៀស​ការ​បែកធ្លាយ​បទល្មើស​ទាំងនេះ​ ឱ្យ​ថ្នាក់លើ​ដឹង​ ឬ​ក៏​ប្រយោជន៍​មួយ​ចំនួន​ ធំ​ ក៏​ថ្នាក់លើ​រួមចំណែក​ទទួលផល​ ។​ ពិសេស​គឺ​មាន​ឈ្មួញ​ធំៗ​បាន​ធានា​រ៉ាប់រង​ ដល់​សមត្ថកិច្ច​ ថ្នាក់លើ​ រហូត​ដល់​សមត្ថ​ កិច្ច​ខ្លះ​និយាយ​ថា​ រឿង​បទល្មើស​ព្រៃឈើ​ ក្នុង​ខេត្ដ​ត្បូងឃ្មុំ​ មេៗ​គេ​ប្រមូល​លាភ​ សក្ការ​អស់ហើយ​ ដូច្នេះ​កូនចៅ​ថ្នាក់​ ក្រោម​ក៏​ចេះ​តែ​រួមចំណែក​ខុស​ ក្នុង​ ប្រយោជន៍​តិចតួច​ ដើម្បី​ក្រពះ​ប៉ុណ្ណោះ​ ។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ ល្មើសច្បាប់​យ៉ាង​អនាធិបតេយ្យ​ ឬ​ដឹក​ លើស​ពី​ច្បាប់​អនុញ្ញាត​នេះ​ នគរវត្ដ​មិន​ អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ងី​ វីរ​ នាយ​ខណ្ឌ​ រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ត្បូងឃ្មុំ​បាន​ទេ​ កាល​ ពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ តាម​ ទូរស័ព្ទ​ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា​ កំពុង​ជាប់រវល់​រួច​ក៏​បិទ​ទូរស័ព្ទ​ ។​

​លោក​ងី​ វីរ​ បាន​នឹង​កំពុង​ងប់ងុល​ក្នុង​ ការ​ប្រមូលប្រាក់​ ក្លាយទៅជា​ទម្លាប់​ ដែល​គេ​សង្ស័យ​ថា​ អ្វី​ដែល​លោក​ ងី​ វីរ​ ហ៊ាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ អាច​ជា​ការ​ បើកចំហរ​ ឬ​ភ្លៀវ​ខៀវ​ណា​ល​មួយ​ពី​ថ្នាក់​ លើ​ពាក់ព័ន្ធ​ ទើប​គាត់​ជិះសេះ​លែងដៃ​ ៕​

IMG_9452

IMG_9454-1024x768

IMG_9451

IMG_9450

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print