លោក​អូ​ស្មាន​ ហា​ស្សាន់​៖​ ការ​នាំ​ផលិតផល​ហា​ឡា​ល់​ឥ​ស្លា​ម​ ទៅ​កាន់​ទីផ្សារ​ពិភពលោក​ និង​បាន​ជួយ​បង្កើន​ សេដ្ឋកិច្ច​ និង​ទេសចរ​ណ៏​ ដល់​បណ្ដា​ប្រទេស​ ដែល​កំពុង​អភិវឌ្ឍន៍

ចែករំលែក៖

​ភ្នំពេញ​៖​ ការ​នាំ​ផលិតផល​ហា​ឡា​ល់​ឥ​ស្លា​ម​ (​ម្ហូបអាហា​ឥ​ស្លា​ម​)​ ទៅ​កាន់​ទីផ្សារ​ពិភពលោក​ និង​បណ្តា​ប្រទេស​អូ​អាយ​ស៊ី​(Organization​ of​ Islamic​ Cooperation)​ និង​បាន​លើកកម្ពស់​ពង្រីក​ កំណើនសេដ្ឋកិច្ច​ នៃ​បណ្ដា​ប្រទេស​ជា​មា​ជិ​ក​អាស៊ាន​ ពិសេស​ ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ន៏​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ លោក​អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ តំណាង​ប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​សន្និសីទ​អន្ដរជាតិ​ ហា​ឡា​ល់​លើក​ទី​២​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​មាន​សមាជិក​ជា​ភ្ញៀវ​អន្ដរជាតិ​ ចំនួន​៤០​ប្រទេស​ ចូលរួម​ និង​បណ្ដា​ក្រុមហ៊ុន​ សហគ្រាស​ ដែល​ធ្វើការ​វិនិយោគ​លើ​វិស័យ​ទំនិញ​ហា​ឡា​ល់​ ផ្នែក​សំ​ម្ភា​រ​ ប្រើប្រាស់​ ម្ហូបអាហា​ឥ​ស្លា​ម​ ។​

a1

​លោក​ អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​៖​ ប្រទេស​កម្ពុជា​ ពិតជា​មាន​មោទកភាព​ណាស់​ ប្រ​សិន​ បើ​ការ​វិនិយោគ​ឲ្យ​បាន​កាន់តែ​ច្រើន​ នូវ​ហា​ឡា​ល់​ឥ​ស្លា​ម​ ទៅ​កាន់​ប្រទេស​កម្ពុជា​នោះ​ ព្រោះ​បច្ចុប្បន្ន​ នៅ​តាម​បណ្ដា​សហ​គម​ន៏​ឥ​ស្លា​ម​ តំបន់​ជនបទ​ ទីប្រជុំជន​ និង​នៅ​តាម​បណ្ដា​ខេត្ដ​ ក្រុង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កំពុង​ត្រូវការ​ចំ​បាច់​សម្រាប់​យក​ មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ដោយសារ​តម្រូវការ​ របស់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ និង​មានការ​បើក​ទូលាយ​នូវ​សិទ្ធិ​សេរីភាព​សុខដុម​រម​នី​យ​កម្ម​ នៃ​សាសនា​ ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ឱកាស​នោះ​លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ ដល់​ថ្នាក់ដឹកនាំ​ប្រទេស​ថៃ​ ដែល​បាន​រៀបចំ​ឲ្យ​មាន​សន្និសីទ​ អន្តរជាតិ​ហា​ឡា​ល់​ឥ​ស្លា​ម​លើក​ទី​២​នេះ​ឡើង​ ដើម្បី​ឲ្យ​គណៈប្រតិភូ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សិក្សា​ស្វែង​យល់​បន្ថែម​ ពី​សារៈសំខាន់​ នៃ​ទំនិញ​ហា​ឡា​ល់​ ដែល​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ នៃ​បណ្ដា​ប្រទេស​ដែល​បាន​នាំ​ចេញ​នូវ​ផលិតផល​ហា​ឡា​ល់​ ច្រើន​ជាងគេ​ទៅ​ធ្វើការ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ និង​ពិភពលោក​ ជា​ពិសេស​គឺ​លើក​ កម្ពស់​សេដ្ឋកិច្ច​អាស៊ាន​ ។​

​លោក​បន្ដ​ថា​ ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ហា​ឡា​ល់​ប្រទេស​ថៃ​បាន​ និង​កំពុង​សហការ​ និង​ផ្តល់​នូវ​ជំនួយ​ជា​ បច្ចេកទេស​ដល់​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា​ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ស្ថាប័ន​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​ ហា​ឡា​ល់​ ជា​ផ្លូវការ​នៅ​កម្ពុជា​ ហើយ​បាន​សន្យា​ថា​ នឹង​សហការ​ជាមួយ​កម្ពុជា​ ក្នុង​ការ​រៀបចំ​ការ​តាំង​ពិ​ព័រ​ណ៌​ ផលិតផល​ហា​ឡា​ល់​អន្តរជាតិ​ នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឯកភាព​លើ​ គោលការណ៍​បង្កើត​ស្ថាប័ន​ហា​ឡា​ល់​នេះ​ ដោយ​មាន​កិច្ចសហការ​រវាង​ក្រសួងពាណិជ្ជកម្ម​ គណៈ​ ដឹកនាំ​ ជាន់ខ្ពស់​ នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា​ និង​បណ្តា​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ ហើយ​លោក​សង្ឃឹមថា​កម្ពុជា​នឹង​បង្កើត​ស្ថាប័ន​ ហា​ឡា​ល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ និង​ទំនុកចិត្ត​ខ្ពស់​ ។​

​ក្នុង​ឱកាស​នោះ​ លោក​ឧត្តមសេនីយ៍​ តា​ណា​សាក់​ ប៉ា​ទី​ម៉ា​ប្រា​កន​ ឧបនាយករដ្ឋមន្ត្រី​ តំណាង​លោក​ឧត្តមសេនីយ៍​ ប្រា​យុទ្ធ​ ចាន់​អ៊ូ​ចា​ នាយក​រដ្ឋមន្ត្រី​ថៃ​ បាន​បញ្ជាក់​ថា​៖​សន្និសីទ​អន្តរជាតិ​ហា​ឡា​ល់​លើក​ទី​២​ ដែល​បាន​ និង​កំពុង​ប្រព្រឹត្ត​ទៅ​ នៅ​ទីក្រុង​បាង​កង​ ប្រទេស​ថៃ​ ដែល​បាន​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ វិទ្យាសាស្ត្រ​ហា​ឡា​ល់​ នៃ​សាកលវិទ្យាល័យ​ចុ​ឡា​ឡុ​ង​កន​ សហការ​ជាមួយ​ក្រុមប្រឹក្សា​កណ្តាល​ឥ​ស្លា​ម​ប្រទេស​ថៃ​ និង​ដោយ​មាន​អ្នកចូលរួម​ជា​ជា​ភ្ញៀវ​អន្តរជាតិ​មក​ពី​៤០​ប្រទេស​ និង​ក្រុមហ៊ុន​ សហគ្រាស​ធ្វើការ​លើ​វិស័យ​ទំនិញ​ហា​ឡា​ល់​ ថ្នាក់ដឹកនាំ​ឥ​ស្លា​ម​ថៃ​ សិស្ស​និស្សិត​បញ្ញវន្ត​ និង​ភ្ញៀវ​កិត្តិយស​ ដទៃ​ទៀត​ ចំនួន​៥០០០​នាក់​។​ បន្ទាប់​ធ្វើ​សន្និសីទ​នេះ​បញ្ចប់​ទៅ​ យើង​ក៏​មាន​រៀម​ចំ​តាំង​ពិ​ព័រ​ណ៏​ផលិតផល​ហា​ឡា​ល់​ជួន​ ដល់​សាធារណជន​រយៈពេល​៣​ថ្ងៃ​ផង​ដែរ​ ។​

​លោក​ឧត្តមសេនីយ៍​ តា​ណា​សាក់​ ប៉ា​ទី​ម៉ា​ប្រា​កន​ បាន​ គាំទ្រ​ និង​កោតសរសើរ​ដល់​ភាព​ជោគជ័យ​របស់​ក្រុមប្រឹក្សា​ឥ​ស្លា​ម​ថ្នាក់​កណ្តាល​ប្រ​ទស​ថៃ​ មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ហា​ឡា​ល់​ នៃ​សាកលវិទ្យាល័យ​ជុ​ឡា​លុង​កន​ប្រទេស​ថៃ​ និង​វិទ្យាស្ថាន​ស្តង់ដារ​ហា​ឡា​ល់​ប្រទេស​ថៃ​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​ឈានមុខ​ ក្នុង​ការ​ផលិត​ទំនិញ​ហា​ឡា​ល់​ ដែល​ពិតជា​បាន​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ របស់​ប្រទេស​ថៃ​ តាម​រយៈ​ការ​នាំ​ផលិតផល​ ម្ហូបអាហារ​ហា​ឡា​ល់​ ទៅ​កាន់​ពិភពលោក​ ពិសេស​ទី​កាន់​ប្រទេស​សមាជិក​អូ​អាយ​ស៊ី​ (Organization​ of​ Islamic​ Cooperation)​ និង​កំណើន​នៃ​ការ​នាំ​ចូល​ភ្ញៀវ​ទេសចរ​ មក​កាន់​ប្រទេស​ថៃ​។​ លោក​បន្ដ​ថា​៖​ មក​ដល់​ពេល​នេះ​ ប្រទេស​ថៃ​ជា​ប្រទេស​ ដែល​បាន​នាំ​ផលិតផល​ និង​ម្ហូបអាហារ​ហា​ឡា​ល់​ ទៅ​កាន់​ប្រទេស​ សមាជិក​ អូ​អាយ​ស៊ី​ ក្នុង​លំដាប់​លេខ​រៀង​ទី​១២​ ហើយ​នៅ​ក្នុង​ពេល​អនាគត​ដ៏​ឆាប់​ ប្រទេស​ថៃ​ នឹង​ទទួល​បាន​លំដាប់​ លេខ​រៀង​ទី​១​ និង​ក្លាយជា​មណ្ឌល​ផលិត​អាហារ​ សម្រាប់​ពិភពលោក​ ។​ តាម​រយៈ​សន្និសីទ​អន្ដរជាតិ​ និង​ការ​ដាក់​តាំង​ផលិតផល​ហា​ឡា​ល់​នៅ​ពេល​នេះ​ ពិតជា​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ថៃ​ ក្នុង​ការ​ជំរុញ​ និង​សហការ​ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន​ ទាំង​វិស័យ​ឯកជន​ និង​រដ្ឋ​ លើ​ទំនិញ​ហា​ឡា​ល់​ ជា​ពិសេស​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ថៃ​ និង​បណ្តា​ប្រទេស​អ៊ី​ស្លា​ម​ ។​

​លោក​បណ្ឌិត​ វី​ណៃ​ ឌះ​ឡាន​ នាយក​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ ហា​ឡា​ល់​ បាន​បញ្ជាក់​ថា​ ទំនិញ​ហា​ឡា​ល់​ រួម​មាន​ម្ហូបអាហារ​ សម្ភារ​ប្រើប្រាស់​ ដែល​ធានា​ ដល់​សុខភាព​ និង​សុខុមាលភាព​របស់​អ្នក​ ទទួលទាន​ និង​អ្នក​ប្រើប្រាស់​ទូទៅ​ ពិសេស​ ដើម្បី​ធានា​ដល់​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ពេល​ខាង​មុខ​ ។​

លោក​បន្ដ​ថា​៖​សម្រាប់​ឆ្នាំ​កន្លង​ទៅ​ទីផ្សារ​នាំ​ចេញ​អាហារ​ហា​ឡា​ល់​ ពិភពលោក​មាន​ចំនួន​ ដល់​ទៅ​១២​ លាន​លាន​ ដុល្លារ​សហរដ្ឋអាមេរិក​ ស្មើ​និង​ (1.2​ Trillion​ USD)​ ហើយ​ សម្រាប់​ប្រទេស​ថៃ​ មក​ដល់​ពេល​នេះ​ បាន​ផលិត​ផលិត​ហា​ឡា​ល់​ចំនួន​ប្រមាណ​៨០,០០០​មុខ​ សម្រាប់​ប្រើប្រាស់​ នៅ​ក្នុង​ប្រទេស​ និង​នាំ​ចេញ​ទៅ​ ក្រៅប្រទេស​ ពិសេស​ទៅ​កាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​និង​អ៊ឺ​រ៉ុ​ប​ ។​ រីឯ​នៅ​ក្នុង​ប្រទេស​ថៃ​ មាន​ភោជនីយដ្ឋាន​ ហា​ឡា​ល់​ចំនួន​ ប្រមាណ​ ៣៥០០​កន្លែង​ សម្រាប់​បម្រើ​ដល់​ជន​មុ​ស្លិ​ម​នៅ​ក្នុង​ ប្រទេស​ និង​មក​ពី​ប្រទេស​អូ​អាយ​ស៊ី​។​

​លោក​បន្ត​ថា​៖​ សន្និសីទ​អន្តរជាតិ​ហា​ឡា​ល់​នេះ​ គឺជា​កា​រៀបចំ​លើក​ទី​២​ ដែល​មានការ​តាំង​ពិ​ព័រ​ណ៌​ពី​ផលិត​ ហា​ឡា​ល់​ដោយ​មានការ​ចូលរួម​ពី​ផលិតផល​ចំនួន​ ២៥០​ស្តង់​ មក​ពី​ ៣៥​ ប្រទេស​ រួម​នឹង​កិច្ច​ ប្រជុំ​ពិភាក្សា​ ជា​ច្រើន​ជុំវិញ​ប្រធានបទ​ «​ពាណិជ្ជកម្ម​ វប្បធម៌​ និង​ការ​ច្នៃប្រឌិត​ សម្រាប់​សេដ្ឋកិច្ច​ហា​ឡា​ល់​»​ ៕​

a6

a5

a4

a3

a2

a7

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print