ឆ្នាំ២០១៥ជិតឆ្លងផុតទៅហើយដោយមានហេតុការណ៍ជាច្រើនបានកើតឡើងហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់មនុស្សជាតិ។ ខាងក្រោមនេះជាព្រឹត្តិការណ៍ចំនួន១០ដែលពិភពលោកចាប់អារម្ភបំផុតនៅក្នុងឆ្នាំ២០១៦។
១ -បង្កើតជារូបរាងសហគមន៍ អាស៊ានៈ
រយៈពេល១៣ឆ្នាំ ក្រោយប្រទេសនៅតំបន់អាស៊ីុភាគអាគ្នេហ៍ ហៅកាត់អាស៊ានបានស្នើរបង្កើតសហគមន៍រួមនៅថ្ងៃទី៣១ខែធ្នូ២០១៥នេះ សហគមន៍អាស៊ាននិងចេញនៅរូបរាងដោយមានមូលដ្ឋានគ្រឹះចំនួន៣ ក្នុងនោះមាន សហគមន៍នយោបាយ សន្តិសុខ, សហគមន៍សេដ្ឋកិច្ច និងសហគមន៍ វិប្បធម៌សង្គម ដែលជាការចាប់ផ្តើមឆ្ពោះទៅកាន់ការផ្សារភ្ជាប់ជាទ្រង់ទ្រាយធំរវាងប្រទេសក្នុងតំបន់ឲ្យក្លាយទៅជា ទិសដៅតែមួយ ជាតិសាសន៍តែមួយ សហគមន៍មួយ។
២ -សកម្មភាពរបស់ចិនធ្វើឲ្យស្ថានភាពនៅសមុទ្រចិនភាគខាងត្បូងកាន់តែស្មុគ្រស្មាញៈ
ចិនបង្កើតសកម្មភាពជាឯកតោភាគីនៅដែនសមុទ្រចិនភាគខាងត្បូង ក្នុងនោះមានការសាងសង់កោះសិប្បនិមិ្មតដោយខុសច្បាប់នៅដែនសមុទ្រដែលមានវិវាទជាមួយប្រទេសជិតខាង ក្នុងនោះមានប្រទេសវៀតណាម ។ ពលរដ្ឋនៅក្នុងតំបន់បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងអ្វីដែលបានកើតឡើង អាចបង្ករឲ្យមានអំពើហឹង្សា គម្រាមកំហែងដល់អសន្តិសុខសុវត្ថិភាពចរាចណ៍តាមដែនសមុទ្រ ជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់ក្នុងតំបន់ ហើយខុសទៅនឹងច្បាប់អន្តរជាតិទៀតផង។
៣ -ពិភពលោកបង្កើនការធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មៈ
សកម្មភាពវាយប្រហារគ្រាប់បែក ចាប់ចំណាប់ខ្មាំង បាញ់ប្រហារ ពិសេសគឺការវាយប្រហារបង្ហូរឈាមនៅទីស្នាក់ការការសែតត្លុកបារាំងនិងការវាយប្រហារនៅទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ខែវិច្ឆិកា បានធ្វើឲ្យពិភពលោកកម្រើកញ៉បញ័រ។
ការរីកធំធាត់និងសកម្មភាពព្រៃផ្សៃរបស់ក្រុមអិស្លាមបង្កើតរដ្ឋ ជាមួយនិងការចូលរួមវាយប្រហារពីភាគីរុស្ស៊ីបានធ្វើឲ្យសង្គ្រាមវាយប្រហារក្រុមភេរវកម្មកាន់តែខ្លាំងឡើង ដោយមានការចូលរួមពីប្រទេសជាច្រើននៅលើពិភពលោក។
៤ – វិបត្តិជនភៀខ្លួននៅតំបន់អឺរ៉ុប
ជនភៀសខ្លួនទៅកាន់អឺរ៉ុបនៅក្នុងឆ្នាំ២០១៥ មិនខុសអ្វីពីទឹកហូរចាក់ដ៏គំហុកពីកំពូលធំហេមនិពាន្តទៅជនលិចប្រទេសនេប៉ាល់នោះឡើយ ។ ជនភៀខខ្លួនទៅកាន់អឺរ៉ុបបានក្លាយទៅជាការភៀសខ្លួនទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកចាប់តាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់។
ជនភៀសខ្លួនចូលទៅអឺរ៉ុបយ៉ាងគំហុកបែបនេះបង្ករឲ្យមានអសន្តិសុខ មានវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងឡើង និងបង្ករឲ្យមានវិវាទពីគោលនយោបាយទប់ស្កាត់របស់សហគមន៍អឺរ៉ុបទាំងមូល។
៥ -កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីបម្រែបម្រួលអាកាសធាតុៈ
កាលពីថ្ងៃទី១២ខែធ្នូប្រទេសចំនួន១៩៥ប្រទេសបានចូលរួមកិច្ចប្រជុំស្តីអំពីសម្រែបម្រួលអាកាសធាតុCOP21នៅក្នុងប្រទេសបារាំង បានព្រមព្រៀងគ្នាទប់ស្កាត់កម្តៅកើនឡើងនៅលើភពផែនដី។ ការព្រមព្រៀងនោះត្រូវបានគេវាយតម្លៃថាជាកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំបំផុតនៅលើពិភពលោកនាពេលបច្ចប្បន្ន។កិច្ចព្រមព្រៀងនោះនឹងទប់ស្កាត់កម្តៅផែនដីកើតឡើងខ្ពស់ ហើយខ្ពស់បំផុតនោះត្រឹម២០អង្សាសេនៅឆ្នាំ២១០០។ទន្ទឹមនិងនោះប្រទេសអភិវឌ្ឍន៍បានសម្រេចចំណាយប្រាក់យ៉ាងតិច១០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ទប់ស្កាត់និងបម្រែបម្រួលអាកាសធាតុ។
៦-តម្លៃប្រេងធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទស្សវត្សៈ
តម្លៃប្រេងនៅលើពិភពលោកធ្លាក់ចុះដល់ទៅ៦០ភាគរយនៅសល់តែ៣៥ភាគរយក្នុងមួយបារ៉ែន។មូលហេតុបណ្តាលឲ្យតម្លៃប្រេងធ្លាក់ចុះនោះដោយសារតែប្រភពផ្គត់ផ្គង់រីកចម្រើន ហើយប្រទេសផលិតប្រេងច្រើនជាងគេបំផុតOPEC បានបន្តរក្សាការផលិតដូចដើមបើទោះជាប្រេងធ្លាក់ថ្លៃក៏ដោយ។ ក្នុងពេលជាមួយគ្នានេះដែរអាមេរិកបានអនុញ្ញាត្តិឲ្យលក់ប្រេងចេញទៅក្រៅប្រទេសជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំកន្លងមក។ តម្លៃប្រេងធ្លាក់ថ្លៃបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ភូមិសាស្ត្រនយោបាយប្រទេសជាច្រើនដែលអាស្រ័យប្រេងសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនដូចជាប្រទេសរុស្ស៊ីជាដើម ជួបនៅវិបត្តិយ៉ាងខ្លាំង។
៧ -អីរ៉ង់និងប្រទេស៥បូក១ចុះកិច្ចព្រមព្រៀងបរមាណូជាប្រវត្តិសាស្ត្រៈ
ក្រោយរយៈពេល១១ឆ្នាំពិភាគ្សាយ៉ាងតានតឹង កាលពីថ្ងៃទី១៤ខែកក្កដា អីរ៉ង់និងប្រទេស៥បូក១ ដែលមានអាមេរិក រុស្ស៊ី ចិន បារំាង អង់គ្លេស និងអាល្លឺម៉ង បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ។ នៅក្នុងកិច្ចព្រមព្រៀងនោះអីរ៉ង់ព្រមបោះបង់កម្មវិធីបរមាណូរបស់ខ្លួនហើយដោះដូរនិងការលុបទណ្ឌកម្មទាំងឡើយទៅលើប្រទេសអីរ៉ង់មានទណ្ឌកម្មសេដ្ឋកិច្ចជាដើម។
៨ -រញ្ជួយដីនៅក្នុងប្រទេសនេប៉ាល់សម្លាប់មនុស្សជិត១មឺុននាក់ៈ
រញ្ជួយដីទ្រង់ទ្រាយធំពីរលើកផ្ទួនៗគ្នា នៅក្នុងប្រទេសនេប៉ាល់ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងសម្លាប់មនុស្សរហូតដល់ទៅ៨៩៦៤នាក់ និងរងរបួស២១.៩៥២នាក់ ក្រៅពីនេះនៅមានពលរដ្ឋរហូតដល់ទៅជាង៨លាននាក់រងផលប៉ះពាល និងពលរដ្ឋ១,៤លាននាក់ត្រូវការជំនួយសង្គ្រោះជាបន្ទាន់។
៩ -រឿងអាស្រូវពុករលួយរបស់ សហព័ន្ធបាល់ទាត់ពិភពលោកៈ
មន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងជួរសហព័ន្ធបាល់ទាត់ពិភពលោក FIFA ទទួលរងការចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ លាងលុយខ្មៅនិងទទួលសំណូករាប់រយលានដុល្លារ។ រឿងអាស្រូវទាំងនោះបានធ្វើឲ្យ រូបភាពថ្នាក់ដឹកនាំFIFA ត្រូវបាត់បង់កិត្តិយសយ៉ាងខ្លាំង។
១០ -រកឃើញ ភពថ្មីដូចនឹងភពផែនដីៈ
កាលពីថ្ងៃទី២៣ខែកក្កដា ក្រុមស្រាវជ្រាវណាហ្សាប្រកាសថាបានរកឃើញភពថ្មី ដូចទៅនឹងភពផែនដី ដែលជាការរកឃើញមិនធ្លាប់មានពីមុន ហើយក៏ជាក្តីសង្ឃឹមអាចបញ្ចូនមនុស្សទៅរស់នៅទីនោះបាន។ ភពថ្មីដែលទើបតែរកឃើញនោះត្រូវបានគេដាក់ឈ្មោះថាKepler-452b មានទំហំធំជាងផែនដី១,៦ដង និងនៅចម្ងាយពីផែនដី១.៤០០ឆ្នាំនៃពន្លឺ។ ភពនោះបានវិលជុំវិញផ្កាយមួយមានពន្លឺដូចជាផែនដី ហើយក្នុងមួយឆ្នាំមាន ៣៨៦ថ្ងៃលើភពផែនដីតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយសារតែមានទំហំធំជាង៕