ស៊ុំ សុម៉ាលី ទម្លាយរឿងប្តីផិតក្បត់ទៅទាក់ទងនារីម៉ាស្សា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលក្រោយពីអតីតារាសម្តែងស្រី ស៊ុំ សុម៉ាលី បានបង្ហាញសារ និងទម្លាយរឿងរ៉ាវស្វាមីមានស្រីថ្មីក្បត់ចិត្តខ្លួនទៅមានស្រីម៉ាស្សាខាងក្រៅ។ ការទម្លាយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងព្រោះតែនាងឆ្អែតចិត្តនឹងស្វាមីដែលធ្លាប់កម្សត់កម្រតស៊ូជាមួយគ្នារាប់ឆ្នាំ។

គេចាំបានថា ស៊ុំ សុម៉ាលី ក្រោយពីរៀបការជាមួយស្វាមីដែលជាអ្នកលក់បាយឆានៅមុខរោងកុនអង្គររួចមក នាងក៏បានឈប់ពីសិល្បៈទាំងស្រុង ដើម្បីសាងសុភមង្គលជាមួយស្វាមីជាទីស្រឡាញ់ ហើយសព្វថ្ងៃនាងមានកូនស្រីម្នាក់ជាចំណងដៃ។ ទោះជាយ៉ាងណាចំណងស្នេហ៍ដែលធ្លាប់តែមានគេច្រណែននេះបានប្រះស្រាំក្រោយពីនាងបានទម្លាយរឿងប្តីមានស្រីថ្មីខាងក្រៅរហូតនាងទម្លាយរឿងតាមទាន់ប្តីកំហូចរូបនេះ។ ទ្រាំរហូតដល់គ្រាំទ្រូងលែងបាន ស៊ុំ សុម៉ាលីបានលើកឡើងថា មកដល់ពេលនេះពាក្យថា ខ្មាសសម្រាប់នាង ហើយវាលែងមានទៀតហើយ ព្រោះវាពិតជាឈឺសាហាវ ក្រោយនាងតាមទាន់ប្តីមានស្រីខាងក្រៅទាំងមានភស្តុតាងការឆាតសាសងគ្នានេះ។ នាងថាខ្វះអីស្រីល្អគគោកម្តេចមិនទាក់ទងទៅទាក់ទងស្រីម៉ាស្សា ទាំងមិនទាន់លែងលះគ្នាដាច់ស្រេច។ នាងថាពិតជាឆ្អែតនឹងទង្វើស្វាមីទើបសម្រេចចិត្តទម្លាយរឿងនេះជាសាធារណៈ។ ការទម្លាយនេះក៏បញ្ជាក់ពីការបែកបាក់គ្រួសារមួយទាំងស្រុងមិនអាចវិលក្រោយវិញបាន។

គួរបញ្ជាក់ដែរថាតារា​សម្តែង​ស្រី​ស្រស់​សោភា​នាង ស៊ុំ សុម៉ាលី បាន​សម្រេច​ទទួល​យក​ស្នេហ៍ និង​បាន​រៀប​ការ​ជា​ផ្លូវ​ការ​ជាមួយ​នឹង​បុរស​​រូប​សង្ហា​ក្រៅ​សិល្បៈ​​ឈ្មោះ មាស ទី ជា​អ្នក​រក​ស៊ី​លក់​មីឆាល្បីឈ្មោះ​ម្នាក់​​នៅ​ម្តុំ​ផ្សារអូរ​ឫស្សីកាលពីអំឡុងចុងឆ្នាំ២០១៤មកម្ល៉េះ។ ក្រោយរៀបការនាងបានសម្រេចចិត្តផ្អាកស្ទើតែទាំងស្រុងនូវការងារសិល្បៈដោយសម្រេចចិត្តបង្កើតមុខរបរជាមួយប្តីនៅតំបន់លក់មីឆាដ៏ល្បីល្បាញនៅជិតអតីតរោងកុនអង្គរ។ ទោះជាអាជីវកម្មរីកចម្រើនក្តីប៉ុន្តែស្នេហានាងទើបបានជួបនឹងរឿងរ៉ាវរកាំរកូសនេះដែលនាងដាច់ចិត្តទម្លាយ៕ ដោយ វឌ្ឍនា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print