លោកត្រាំ កំពុងតែធ្វើឲ្យឥទ្ធិពលយោធារបស់អាមេរិកធ្លាក់ចុះ​

ចែករំលែក៖

តាំងពីដើមមកអាមេរិកបានផ្តល់អាទិភាពទៅលើវិស័យយោធា​ ដោយបង្កើន​ការចំណាយ​កើនឡើងជាបន្តបន្ទាប់​​ពង្រឹងវិស័យ នេះឲ្យកាន់តែខ្លាំង ក្នុងពេលដែល ប្រទេស​ចិន និងរុស្ស៊ី កំពុងតែពង្រីកឥទ្ធិពលយោធាដូចគ្នា។ ប៉ុន្តែដើម្បីបង្កើតឲ្យមានស្នាដៃ ក្នុងពេលដឹកនាំ​បន្សល់ទុក​ ដល់ជំនន់ក្រោយ លោកត្រាំ​បានសម្រេច ដកប្រាក់ពីកម្លាំងយោធា​ ដើម្បីបំពេញទៅតាមគោលន​យោបាយចង់បាន​របស់លោក ទទួលរងការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ។

សកម្មភាពយោធារបស់អាមេរិក អាចនឹងត្រូវប៉ះពាល់​ នៅពេលរដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលុបគម្រោងយោធាដល់ទៅ​១២៧គម្រោង ដើម្បីយកប្រាក់ពីកម្រោងនោះ ប្រមាណ​ ៣,៦ ពាន់លានដុល្លារ ដើម្បីសាងសង់​ជញ្ជាំងព្រំដែនជាប់មិចស៊ីក​។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក​ លោក​ Mark Esper ​កាលពីថ្ងៃទី​៣ ខែកញ្ញា បាន​ប្រ​កាស​ថា គម្រោងខាងលើបានផ្តល់ព័ត៌មាន​ទៅឲ្យតំណាងរាស្ត្រ ត្រួតពិនិត្យ​ទីតាំង​យោធា​ណាខ្លះដែលត្រូវផ្អាកដំណើរការ។ គម្រោង​ទាំងនោះបាន​រងការថ្កោលទោស​យ៉ាងខ្លាំង​ពីគណបក្សប្រជាធិបតេយ្យ​។

​មេដឹកនាំក្រុមដែលមានសំឡេងភាគច្រើន នៅក្នុងសភា លោក​ Chuck Schumer ​ គឺជាមេ​ដឹក​នាំដំបូងគេបង្អស់​ ដែលបានថ្កោលទោសទៅលើគម្រោងខាងលើ ។ ការកាត់បន្ថយ​ការចំណាយទៅលើសកម្មភាពយោធា ប៉ះពាល់យ៉ាង​ខ្លាំងដល់សកម្មភាព​ការពារ​ជាតិរបស់អាម៉េរិក។

លោក​ Schumer ​បញ្ជាក់ថា ​«​​ការសម្រេចខាងលើ នឹងបង្កឲ្យប៉ះពាល់ដល់​​គម្រោងសំ​ខាន់ៗរបស់កម្លាំងទាហាន​​​​​របស់អាម៉េរិក នៅទូទាំងពិភពលោក​»។ លោក Schume បន្តទៀតថា កន្លងក លោកត្រាំបានសន្យា ថា​នឹងបង្ខំឲ្យមិចស៊ីក ចំណាយ​ទៅលើ​ការសាងសង់ជញ្ជាំងព្រំដែនទាំងនោះ​ តែពេលនេះបែរជាមក​យកលុយយោធាទៅ​សាងសង់វិញ​។ គម្រោងយោធា​អាម៉េរិក​ដល់ទៅ​១២៧គម្រោង ត្រូវបញ្ឈប់ ដើម្បីយក​ប្រាក់ទាំងនោះទៅសាងសង់ជញ្ជាំង ព្រំដែនចម្ងាយ​២៨១ គីឡូម៉ែត្រ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print