ករណី​បាត់​រថយន្ត​កាមរីបានឡែន នៅស្រុក​កំពង់​សៀម​​ មកដល់​ពេលនេះ​ទាំងម្ចាស់​ និងសមត្ថ​កិច្ចមិនទាន់រក​ឃេីញ​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ

ចែករំលែក៖

ខេត្ត​កំពង់ចាម ​៖ ​រហូត​ដល់​ថ្ងៃ​ទី​៤កញ្ញា​ឆ្នាំ២០១៩នេះ​ មានរយៈ​ពេល៣ថ្ងៃហេីយ​ បន្ទាប់​ពី​ចោរបាន​ចូលគាស់ទ្វារបង្អួចលួចយករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន​ទៅបាត់​ បន្សល់​ទុក​ក្តីសោកសៅដល់ម្ចាស់រថយន្ត​ដែលជា​ជនរងគ្រោះ​តែប៉ុណ្ណោះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ស្រុក​កំពង់សៀម​ ចាត់ការស្រាវជ្រាវ​រក​អត្តសញ្ញាណ​​​របស់​ជនសង្ស័យនៅទាន់មាន​តម្រុយខ្លះៗនៅឡេីយទេ​ ។

ការបាត់បង់​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ពេលនេះ​ អាចជាកំហុសក្នុងការធ្វេស​ប្រហែស​របស់ម្ចាស់​ទ្រព្យ​ក៏ថាបាន​ ដែល​បានបាត់បង់ក្នុងដែន​សមត្ថកិច្ច​គ្រប់​គ្រង​ការពារ​ដោយ​ច្បាប់​ ។ ទោះយ៉ាងណា​ អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ កំពុង​ដុតដៃដុតជើង​ បើកការស្រាវ​ជ្រាវ​យកចិត្តទុកដាក់តាមរកអោយឃេីញអត្តសញ្ញាណ​ចោរលួចទាំងនោះ​ ដេីម្បី​យកមកផ្តន្ទាទោស​តាមច្បាប់​ ដើម្បីអោយប្រជាពលរដ្ឋដេកបានស្ងប់ចិត្ត​ ។

​ជនរងគ្រោះ​ជាម្ចាស់ទ្រព្យដែល​បាត់​បង់ឈ្មោះ​ ​ច​ន ធន់ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អណ្ដូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។

បន្ទាប់​ពី​កេីតហេតុ​ នៅ​ថ្ងៃ​ទី​២ ខែ​​កញ្ញា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​ព្រឹក​ ជនរងគ្រោះ​បាន​មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរ​បាល​ស្រុកកំពង់សៀមអោយជួយ​អន្តរាគមន៍​ រក​រថយន្តរបស់ខ្លួន​ ដោយប្ដឹង​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព​គាស់​ចម្រឹង​បង្អួច​ទ្វារ​ ផ្នែក​ខាងក្រោយ​ហាង​លក់​កាហ្វេ​គុយទាវ​របស់​ខ្លួនចូល​លួច​យក​រថយន្ត​ចំនួន​១​គ្រឿង ​ម៉ាក​កាមរី​បា​ឡែ​ន ស៊េរី​ឆ្នាំ២០០៣ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC 6793 លេខ​ម៉ាស៊ីន​ 2AZ7552575 លេខ​តួ​4T1BE30K63U753943 និង លុយ​ក្នុង​កេស​តុ ប្រហែល​៥០ ម៉ឺន​រៀល ​ដែល​បាន​ទុក​ក្នុង​ហាង ។

ក្នុងពាក្យ​បណ្ដឹង​ជនរងគ្រោះ​ បានរៀបរាប់ទៀតថា​ ក្រោយចប់ការងារដូចសព្វដង​បានចតរថ​យន្តទុកក្នុង ហាង​ និង​ទុក​កូនសោ​​ឡាន​ព្យួរ​ចោល​នៅ​ជាប់​ជញ្ជាំង​ក្នុង​ហាង ហើយ​បិទទ្វារ​ចាក់សោ​ត្រឹមត្រូវ ហើយនាំគ្នា​ទៅ​ដេក​នៅផ្ទះ​ជាប់​ហាង​ខាងកើត​ លង់លក់​ក្នុងដំណេក ។ លុះមក​ដល់​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀបភ្លឺ​ ទើប​ម្ចាស់ផ្ទះ​ងើប​ពី​ដំណេក​រៀបចំ បើក ហាង​លក់​ចាក់សោ​បើកទ្វារ​ច្រក​ខាងកើត​ទាញ​បើក​មិន​ចេញ​ដោយមាន​គេ​ដាក់​គន្លឹះ​ពី​ខាងក្នុង​ទាញ​មិន​ចេញ ក៏​ដើរមក​ច្រក​ទ្វារ​ខាងមុខ​ ស្រាប់តែ​ឃើញ​ទ្វារ​មុខ​ហាង​ចំហ​ចោល​ហើយ​បាត់​រថយន្ត​ ក៏ផ្អើលឆោឡោនៅគ្រានោះ ។

បេីទោះយ៉ាងណា​ ក្នុងនាមក្នុងនាមកម្លាំង​សមត្ថកិច្ច​ ត្រូវខិតខំប្រឹងប្រែងការពារ សន្តិភាព សណ្តាប់ធ្នាប់ សង្គម និងប្រទេសជាតិ ដើម្បីសន្តិសុខសុវត្ថិភាពដល់បងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានអោយសុខស្រួល​ស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព​ ពោលគឺគ្មាន៩យ៉ាង​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print