ឱកាសល្អសម្រាប់និស្សិត !! ក្រសួងបរិស្ថានប្រកាសជ្រើសរើសនិស្សិត ដែលចង់រៀនសូត្រដកពិសោធន៍ការងារជាក់ស្តែង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានប្រកាសផ្ដល់ឱកាសដល់និស្សិតស្ម័គ្រចិត្តចំនួន០៨នាក់ ដែលកំពុងសិក្សានៅតាមបណ្តាមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅទូទាំងរាជធានីភ្នំពេញ ឲ្យមកបំពេញកម្មសិក្សានៅក្នុងនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ប្រយោជន៍រៀនសូត្រដកពិសោធន៍ការងារជាក់ស្តែង ។

ការប្រកាសរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះបានឲ្យដឹងថា ការធ្វើកម្មសិក្សាមានរយៈពេល៦ខែ ឬ ១ឆ្នាំ ស្របទៅតាមកិច្ចសន្យាកំណត់របស់ក្រសួងបរិស្ថាន ដើម្បីផ្តល់ឱកាសដល់និស្សិតដែលកំពុងសិក្សានៅតាមបណ្តាមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅទូទាំងរាជធានីភ្នំពេញបានរៀនសូត្រដកពិសោធន៍ការងារជាក់ស្តែង ។ ការជ្រើសរើសសម្រាប់និស្សិតស្ម័គ្រចិត្តមកបំពេញកម្មសិក្សានៅក្នុងនាយកដ្ឋាន រង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានចំនួន០៨នាក់ ។

ឯកទេសដែលត្រូវជ្រើសរើសមានដូចខាងក្រោម៖
១. ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ០២នាក់
២. ផ្នែកស្តង់ដារមេត្រីភាពបរិស្ថាន ០២នាក់
៣. ផ្នែកវាយតម្លៃគុណវុឌ្ឍ ០២នាក់
៤. ផ្នែករង្វាន់មេត្រីភាពបរិស្ថាន ០២នាក់

ដូច្នេះ បើនិស្សិតដែលមានចំណាប់អារម្មណ៍ ធ្វើការទំនាក់ទំនងចុះឈ្មោះ ដោយផ្ទាល់មកនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដែលមានអាសយ ដ្ឋានស្ថិតនៅអគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់កម្មសិក្សាដោយជោគជ័យ និស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីក្រសួងបរិស្ថាន ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print