បន្សល់​ទុក​អាវនគរបាលពាក់ផ្កាយ១​ ខណៈ​បេីកបររថយន្តបុកក្បាលព្រួញពុះចែកទ្រូងពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើប ម៉ាក VELLFlREមួយគ្រឿង បេីករេចង្កូតជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលអោយក្បាលព្រួញ ពុះចែកទ្រូងវៀចមួយកង់រថយន្តរងការខូចខាតយ៉ាងដំណំ ។

ហេតុការនេះកើតឡើងកាលពីវលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខធនាគារ កាណាឌីយ៉ា តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់វត្តភ្នំ ណ្ឌដូនពេញ។

យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកVELLFlREពណ៍សពាក់ស្លាកលេខភ្នំពេញ2BB-9356បើកបរដោយបុរសម្នាក់បានធ្វេីដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យក្បាលព្រួញចែកទ្រូងផ្លូវវៀចមួយកង់ រថយន្តបង្ក ខូចខាតយ៉ាងដំណំផ្នែកស្ដាំ
តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡេីយ ។ភ្លាមៗនោះគេឃើញម្ចាស់រថយន្តបង្កបានចុះចេញពីរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតបាត់។បន្ទាប់មកក៍ប្រទះឃើញអាវមន្ត្រីនគបាលមានពាក់ផ្កាយ១បានបន្សល់ទុកនៅក្នុងរថយន្តបង្ក។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print