ភ្នំពេញ៖ បុរសជាជាងអគ្គិសនីម្នាក់ត្រូវសន្តិសុខបំរើការនៅក្នុងការដ្ឋានបុរីប៉េង ហួត បឹងស្នោ ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចពាក់ព័ន្ធករណីលួចខ្សែភ្លើង១ដុំច្រកក្នុងកាបូបស្ពាយដើរចេញពីការដ្ឋានសំណង់បុរី មកដល់ច្រកចេញពីបុរីក៏សន្តិសុខចាប់ខ្លួនតែម្តង កាលពីវេលាម៉ោង៧យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យឈ្មោះថាំង ហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអគ្គីសនី ស្នាក់នៅភូមិទួលរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថា ៖ នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១៧និង០០នាទី ជនសង្ស័យដែលជាជាងអគ្គីសនីនៅក្នុងការដ្ឋាន សំណង់បុរីប៉េងហួតខាងលើ បានលួចខ្សែភ្លើង ០១ដុំ ច្រកចូលក្នុងកាបូបស្ពាយពណ៌ប្រផេះស្ពាយដើរចេញមកក្រៅ ពេលមកដល់ក្លោងទ្វារបុរីប៉េងហួតក៏ត្រូវបានសន្តិសុខឃាត់ត្រួតពិនិត្យរកឃើញខ្សែភ្លើង ០១ដុំក្នុងកាបូបស្ពាយក៏ធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងខ្សែភ្លើងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ សណ្តោស