រឿងសំណង់ខុសច្បាប់ ! តើ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ឬ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម អ្នកណាជាអ្នកទទួលខុសត្រូវ ?

ចែករំលែក៖

ភ្នំពេញ៖ប្រជាពលរដ្ឋ អះអាងថា មូលដ្ឋានខណ្ឌមានជ័យ សម្បូររឿងរ៉ាវអាស្រូវជាច្រើន ពាក់ព័ន្ធនឹងល្បែងស៊ីសង អសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ហ្គេមបាញ់ត្រីជាច្រើនកន្លែង ព្រមទាំងបញ្ហាជាច្រើនទៀត ដែលកំពុងផ្ទុះនាពេលឥឡូវនេះ គឺ ការបើកដៃអោយកើតមានសំណង់ខុសច្បាប់ សាងសង់លើផ្លូវសាធារណៈយ៉ាងរំភើយ គ្មានការទប់ស្កាត់ ។

សំណង់ខុសច្បាប់មួយកន្លែងនេះ ស្ថិតនៅផ្ទះលេខ១២ ក្រុមទី២៩ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាកម្មសិទ្ធិរបស់ឈ្មោះ ឃុន ចំណាន និង ប្រពន្ធឈ្មោះ សួង ស៊ៀម៊ី ដែលមានលិខិតផ្ទេរសិទ្ធិគ្រប់គ្រងប្រើប្រាស់ដីធ្លីលេខ៣៧១ បជ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ មានទំហំ៩៨ម៉ែត្រក្រឡា ។

ប្រជាពលរដ្ឋ សម្តែងជាចម្ងល់និងចោទប្រកាន់អាជ្ញាធរពាក់ព័ន្ធថា ជាអ្នកបើកដៃ ឬ ឃុបឃិតគ្នាជាប្រព័ន្ធ ទើបសំណង់ខុសច្បាប់មួយនេះ អាចដំណើរបានយ៉ាងជោគជ័យ បែបនេះ ។

ពេលនេះ មហាជនចោទជាសំណួរថា តើ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ឬ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម អ្នកណាជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ ? ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print