ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី៧ខែកញ្ញាឆ្នាំឆ្នាំ២០១៩នេះ អាជ្ញាធរស្រុកអន្លង់វែង លោកហោជិនវីរ:យុទ្ធ អភិបាលស្រុកអន្លង់វែង បានដឹកនាំកងកំលាំង យោធា និងកំលាំងនគបាលវរ:ការពារព្រំដែនគោកលេខ៩០៥ បានសហការជាមួយអង្ការដោះមីន បានប្រមូលគ្រាប់ត្បាល់៨២មីលីម៉ែត្រចំនួន១២គ្រប់ ស្ថិតនៅចំណុច ក្នុងព្រៃខាងក្រោយប៉ុស្ដិ៍យាម ក្នុងភូមិសាមគ្គីឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា៖គ្រាប់ត្បាល់៨២មម នេះមានសភាពច្រេះខ្លាំង ដែលសល់កាលពីសម័យសង្គ្រាម ហើយអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សចឹងហើយ ទើបអាជ្ញាធរសមត្ថកិច្ចកងកំលាំង បានធ្វើការ សហការជាមួយជំនាញប្រម៉ូលយកទៅកំទេចចោលតែម្ដង ៕ ប៉ែន នួន
...