ស្លាប់ ២នាក់ផ្សេងគ្នា ក្នុងករណីលង់ទឹកថ្ងៃទី៧.៨ ខែកញ្ញា ឆ្នាំ២០១៩

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកពីលើកផ្សេងគ្នា នៅស្រុកភ្នំក្រវាញ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ កាលពីវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងទឹកស្ទឹងពោធិ៍សាត់ត្រង់ចំណុចដាស្រយាក ស្ថិតក្នុងភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់ ដែលគេសង្ស័យអាចបណ្ដាលមកពីជនរងគ្រោះហែលឆ្លងស្ទឹង លុះមកដល់ចំណុចក្បែច្រាំងអាចអស់កំលាំងក៍លង់ស្លាប់តែម្ដង ជនរងគ្រោះឈ្មោះ ហុំ កាម ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ដោយឡែក៖ របាយការណ៍នគរបាលស្រុកកណ្ដៀងឯនេះវិញ នារសៀលថ្ងៃទី៨ ខែឆ្នាំដដែល នៅចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិជ័យជំនះ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក៍មានករណីមនុស្សលង់ទឹកកណ្ដាលឲ្យ(ស្លាប់)ផងដែរ ខណៈជនរងគ្រោះដើរទៅតាមឪពុកម្ដាយនៅស្រែស្រូវ ជនរងគ្រោះឈ្មោះ ជិន សុខហេង ភេទស្រី អាយុ ៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិងក្នុងភូមិ.ឃុំកើតហេតុខាងលើ ។

យោងតាមប្រភពពីរបាយការណ៍នគរបាលទាំងពីស្រុកខាងលើ ករណីមនុស្សលង់ទឹកកណ្ដាលឲ្យ(ស្លាប់) សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយបានធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print